បើសិនបើយើងធ្វើការចាប់អារម្មណ៍ ទៅលើប្រព័ន្ធកម្មវិធី Windows Phone យើងប្រហែលជានឹងស្គាល់ លោក Brandon Watson ជាមិនខាន ដែលលោកគឺជា ប្រធានរបស់ Developer Experience បង្កើតប្រព័ន្ធប្រតិបត្តិការ Windows Phone ប៉ុន្តែឥលូវនេះ លោកកំពុងតែធ្វើការ ផ្លាស់ប្តូរមុខតំណែងរបស់ខ្លួន ដោយទៅកាន់ តំណែងខ្ពស់ថ្មីមួយជា ងមុន ជាមួយក្រុមហ៊ុន Amazon ។
បើតាមសង្កេតទៅ ការងាររបស់គាត់ កាន់តែមានការវិវឌ្ឍន៍ទៅមុខគួរសម ។ ក្នុងអំឡុងពេលធ្វើការជាមួយ ក្រុមហ៊ុន Microsoft លោក Watson មានការឈ្លាសវៃយ៉ាងខ្លាំង ក្នុងការងារ និងក្នុងការបង្កើតប្រព័ន្ធប្រតិ បត្តិការ Windows Phone ថ្មីៗដើម្បីប្រកួតប្រជែង ម៉្យាងទៀត លោកថែមទាំងធ្វើការងារ បានយ៉ាងល្អ និងមានទំនាក់ទំនងល្អជាមួយ Devoloper ដើម្បីធ្វើយ៉ាងណាឲ្យទីផ្សារ Smartphone app Store មានការរីកចម្រើន កាន់តែខ្លាំងឡើង ។
ការងារថ្មីរបស់លោក ជាមួយក្រុមហ៊ុន Amazon នឹងក្លាយជានាយកគ្រប់គ្រង ក្រុមផលិត ប្រព័ន្ធកម្មវិធី Kindle Cross Platform ដែលតាមយើងស្មានទៅ គឺជាប្រធានក្រុម ទទួលខុសត្រូវក្នុងបង្កើតនូវ Kindle apps សម្រាប់ប្រភេទកម្មវិធីផ្សេងៗ ជា ច្រើនរបស់ក្រុមហ៊ុន Amazon។
គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft មិនទាន់ប្រកាសពីអ្នក ដែលមកជំនួ សកន្លែងលោក Brandon Watson នៅឡើយទេ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.