ការ​រួម​ភេទ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:


  • កុំ​ថា​ឡើយ​ដល់​ទៅ​ជំងឺអេដស៍​ សូ​ម្បី​តែ​ជំងឺ​កាមរោគ​ក៏​កាច​សាហាវ​ អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​រហូត​ដល់​ជីវិត​បាន​ដែរ​។​ ការ​សប្បាយ​អណ្តែតអណ្តូង​ក្នុង​ផ្លូវភេទ​ភ្លេចខ្លួន​តែ​មួយ​រាត្រី​អាច​ធ្វើ​ឲ្យ​យើង​សោកស្តាយ​អស់​មួយ​ជីវិត​បាន​។​ រឿង​នេះ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ខ្លាំង​ណាស់​ ព្រោះ​គឺជា​រឿង​ដែល​គេ​អាច​បង្ការ​បាន​។​ នៅ​ពេល​ណា​ដែល​លោក​អ្នក​ចង់​រួម​ភេទ​ សូម​គិត​ទៅ​ដល់​ការ​រួម​ភេទ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​។​
    គោលការណ៍​នៃ​ការ​រួម​ភេទ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​គឺ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​ចែករំលែក​សន្ទនីយ៍​រាង​កាយ​(body​ fluids)​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះថា​មេរោគ​អេ​ដស៍​ក៏​ដូច​ជា​មេរោគ​នៃ​ជំងឺ​កាម​ រោគ​ សុទ្ធតែ​ត្រូវ​បាន​ចម្លង​គ្នា​ពី​អ្នកមាន​រោគ​ទៅ​ដៃគូ​តាម​រយ​:​ឈាម​ ទឹកកាម​ ឬ​ទឹករំអិល​យោនី​ ទាំងអស់​។​
    វិធី​នៃ​ការ​រួម​ភេទ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​បង្ការ​ចម្បង​គេ​គឺ​ការ​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​ទាំងអស់​ មិន​ថា​ជា​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ដែល​ទុកចិត្ត​អ្វី​ឡើយ​។​ ស្រោមអនាម័យ​មិន​គ្រាន់តែ​ជួយ​បង្ការ​រូប​អ្នក​ពី​ជំងឺ​ផ្សេងៗ​បាន​តែ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្ការ​មិន​ឲ្យ​មានគភ៌​ផង​ដែរ​។​ សព្វ​ថ្ងៃនេះ​មាន​ស្រោមអនាម័យ​ច្រើន​ប្រភេទ​ ស្រោម​ដែល​ល្អ​គឺ​ស្រោម​ដែល​ស្តើង​តែ​ស្វិត​ជាប់​ល្អ​ និង​មាន​ទឹករំអិល​ថែម​ទៀត​ផង​។​ ហើយ​ក៏​មាន​ស្រោមអនាម័យ​សម្រាប់​នារីៗ​ ផង​ដែរ​។​ បើសិនជា​អ្នក​គិត​ថា​ដាក់​ស្រោម​ខ្លួនឯង​មិន​ស្រួល​ទេ​ អ្នក​អាច​និយាយ​ឲ្យ​ដៃគូ​ប្រើ​ស្រោម​នារី​វិញ​ក៏​បាន​។​
    សព្វ​ថ្ងៃនេះ​ការ​ប្រើ​ស្រោមអនាម័យ​វា​បាន​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ​។​ មិន​ចាំបាច់​តែ​រួម​រ័ក្ស​ជាមួយ​ដៃគូ​ផ្សេង​ទេ​ សូ​ម្បី​តែ​ជាមួយនឹង​ប្រព័ន្ធ​ក៏​គេ​ប្រើ​ស្រោមអនាម័យ​ដែរ​។​ នៅ​តាម​កន្លែងធ្វើការ​ជា​ច្រើន​ដែល​បាន​គិតគូរ​ដល់​សុខភាព​បុគ្គលិក​ជាមួយនឹង​ជំងឺអេដស៍​ គេ​មាន​ដាក់​ស្រោមអនាម័យ​នៅ​តាម​បន្ទប់ទឹក​សម្រាប់​ឲ្យ​បុគ្គលិក​យក​តាម​ចិត្ត​។​ នៅ​តាម​សណ្ឋាគារ​និង​ផ្ទះសំណាក់​ ក៏​គេ​ឲ្យ​ដាក់​ស្រោមអនាម័យ​ដែរ​។​
    បើ​លោក​អ្នក​គិតដល់​អនាគត​ សូមកុំ​រួញរា​ក្នុង​ការ​ប្រើ​ស្រោមអនាម័យ​ឲ្យ​សោះ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.