ហោរាសាស្រ្តថៃ្ងព្រហស្បតិ៍ទី០១ខែមិនាឆ្នំា២០១២

Posted on
 • Thursday, March 1, 2012
 • by
 • angco.co
 • in
 • Labels:

 • ជូត
  រាសីថ្ងៃនេះឡើងខ្ពសើ់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានជោកជ័យក្រាស់ក្រែល
  មានមនុស្សនាំលាភ ហើយថ្ងៃនេះជាវេលាល្អណាស់សម្រាប់លោកអ្នកដែលចង់បើករកប្រកប
  អាជីវកម្មថ្មី។ ធ្វើដំណើរទៅណាមកណាជួបតែសេចក្ដីសុខសប្បាយ។ ស្នេហាល្អូកល្អើនត្រជាក់
  ដូចទឹកអម្រិត។
  ឆ្លូវ
  រាសីថ្ងៃនេះល្អបង្គួរ។ ការងាររបររកទទួលទានមានម៉ូយចូលជាប្រចាំមិនមានអ្វីជាអាក្រក់គួរអោយ
  កត់សម្គាល់នោះទេ។ ការធ្វើដំណើរទៅមកឆ្ងាយជិតក៏មិនមានអ្វីខុសប្រកតីដែរ។ ស្នេហាវិលវល់
  ទៅមកធម្មតាមិនមានអ្វីដែលគួរអោយកត់សម្គាល់នោះទេ តែកុំលេងសម្ដីពេកប្រយ័ត្នមានបញ្ហា។
  ខាល
  រាសីថ្ងៃនេះល្អបង្គួរ។ ការងាប្រកបរកទទួលទានមានបញ្ហាបន្តិចបន្តួចតែកុំច្រលោតខ្លាចរឿងតូច
  ក្លាយជារៀងធំ។ ការធ្វើដំណើរគួរណាកុំធ្វើដំណើរផ្លូវឆ្ងាយព្រោះអាចមានបញ្ហាមើលមិនឃើញ។
  ស្នេហាធម្មតាមិនមានអ្វីប្លែកនោះទេ។
  ថោះ
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានប្រកបដោយបញ្ហាចាក់ស្រែសរកស្រាយ
  មិនចេញថ្ងៃនេះពុំមែនជាវេលាល្អសម្រាប់អស់លោកអ្នកសម្រេចកិច្ចការធំនោះទេ។ ការធ្វើដំណើរ
  ទៅណាមកណាសូមប្រយ័ត្នប្រយែងក្រែងមានគ្រោះថ្នាក់ធំដុំ។ ស្នេហាថ្ងៃនេះមិនសូវជាល្អគួរណា
  កុំមាត់កុំស្រដីប្រយ័ត្នមានបញ្ហាដោយសារសម្ដី។
  រោង
  រាសីថ្ងៃនេះល្អបង្គួរ។ ការងាររកទទួលទានមានបញ្ហាបន្តិចបន្តួចតែមិនចោទធ្ងន់ធ្ងរនោះទេ។
  ធ្វើដំណើរទៅណាមកណាអាចមានបញ្ហាបន្តិចបន្តួចតែចូរចាំថាសុវត្តិភាពជាចំបង។ ស្នេហា
  រីកចម្រើនទៅមុខជាធម្មតា តែខាងប្រុសគួរណាចេះយល់ចិត្តភាគីស្រីបន្តិចចៀសវៀងបញ្ហា
  មើលមិនឃើញទោះតូចក្ដីធំក្ដី។
  ម្សាញ់
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានមិនសូវជារកបានណាស់ណានោះទេ
  ថ្ងៃនេះវេលាមិនល្អកុំទាន់អាលសម្រេចការងារធំព្រោះអាចបង់ខាតប្រយោជន៍អត់អំពើ។ 
  ធ្វើដំណើរទៅណាមកណាអាចមានបញ្ហា។ ស្នេហាមិនសូវជាយល់ចិត្តគ្នាប្រសិនបើប្រុស
  គួរណាចេះលោងលោមតែកុំប្រើសម្ដីធ្ងន់ប្រយ័ត្នស្រីប្រកាន់ប្រុសប្រកែក។
  មមី
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានប្រកបទៅដោយយ៉ាងរលូនមាន
  លុយកាក់មាសប្រាក់ហូរចូលគ្រប់ទិសទី មិនត្រឹមតែប៉ុណ្ណោះអាចមានមនុស្សនាំលាភ
  ទៀតផង។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយមិនមានបញ្ហាអ្វីនោះទេ។
  ស្នេហាល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។
  មមែ
  រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះប្រកបទៅដូចសព្វមួយដង តែក្នុងនោះ
  ក៏តំរូវអោយប្រឹងប្រែងបន្តិចដែរខ្លាចមានបញ្ហា។ ធ្វើដំណើរទៅណាមកណាមិនមានអ្វីអាក្រក់
  អោយកត់សម្គាល់នោះទេ។ ស្នេហាធម្មតាមិនមានអ្វីប្រេះឆានោះទេ ការចេះយល់ចិត្តគ្នា
  គឺជាវិធីល្អបំផុត។
  វក
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានរបស់អ្នកអាចជួបនឹងរឿងអាស្រូវ
  ដូចនេះថ្ងៃនេះសូមមេត្តាកុំសម្រេចកិច្ចការធំ។ ធ្វើដំណើរទៅណាមកណាសូមមេត្តាប្រយ័ត្ន
  ព្រោះអាចមានបញ្ហាធំដុំកើតឡើងមើលមិនឃើញ។ ស្នេហាថ្ងៃនេះមិនធម្មតាបើជាមនុស្ស
  មានគ្រួសារឬអ្នកយល់ចិត្តគួរណានៅអោយឆ្ងាយពីមនុស្សស្រីព្រោះអាចមានបញ្ហា។
  រកា
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានលាភចូលគ្រប់ទិសទី
  មានអ្នកធំនាំសំណាងមកអោយហើយជាវេលាល្អណាស់ក្នុងការបើកប្រកបរបរទទួលទានថ្មី។
  ធ្វើដំណើរទៅណាមកណាជួបតែសុខនិងសប្បាយ។ ស្នេហាល្អូកល្អើនផ្អៃមដូចទឹកឃ្មុំ។
  ចរ
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលមកវិញយ៉ាងក្រាស់
  ក្រែលថ្ងៃនេះអាចានមនុស្សមកបបួលដាក់ទុនប្រកបអាជីវកម្មថ្មី។ ធ្វើដំណើរទៅណាមកណា
  ជួបតែសុខសប្បាយ។ ស្នេហាសមប្រកបដោយក្ដីសុខប្រុសស្រីយល់ចិត្តគ្នា។
  កុរ
  រាសីថ្ងៃនេះល្អបង្គួរ។ ការងាររកទទួលទានមានភ្ញៀវចូលជាធម្មតាមិនមានអ្វីប្លែកជាទីកត់សម្គាល់
  នោះទេ។ ធ្វើដំណើរទៅណាមកណាក៏មិនមានបញ្ហាអ្វីចោទជាបញ្ហាធំទេ តែចូរចាំថាសុវត្តិភាពជា
  ចំបង។ ស្នេហាធម្មតាមិនមានអ្វិប្រែប្រួល តែកុំប្រើសម្ដីធ្ងន់ព្រោះអាចនាំរឿងមើលមិនឃើ់ញុ។  0 comments:

  Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.