អ៊ីរ៉ង់​កាត់​ផ្តាច់​អ៊ីនធឺណិត​ទៀត​ហើយ

Posted on
  • Tuesday, February 21, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រជាជន​អ៊ីរ៉ង់​​កាល ​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ បាន​ជួប​ប្រទះ​​នឹង  ​ការ​ខ្វះខាត​អ៊ីនធឺណិត​សម្រាប់​ប្រើប្រាស់​  ជា​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រជាជន​  រាប់​លាន​នាក់​មិន​អាច​បើក​អ៊ីមែល និង​Access ចូល​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ឡើយ។ នេះ​ដោយ​យោង​តាម​  គេហទំព័រ Cnet។
    ការ​ផ្តាច់​អ៊ីនធឺណិត​បាន​ បញ្ឈប់​រាល់​សកម្មភាព​បើក  ​គេហទំព័រ​ ដែល​មាន​មូលដ្ឋាន​នៅ​  ក្រៅ​ប្រទេស​​ទាំង​អស់ ដែល​ប្រើ Secure Sockets Layer protocol។ អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​បាន​ប្រាប់​ Reuters ថា “អ៊ីមែល, Proxies, និង​រាល់​គេហទំព័រ​សុវត្ថិភាព​ទាំង​អស់​ដែល​ចាប់​ផ្តើម​ដោយ https គឺ​មិន​អាច​បើក​បាន​នោះ​ទេ”។ “ស្ថានភាព​ទាក់ទង​នឹង​ការ​បើក​គេហទំព័រ​ពេល​នេះ គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​សប្តាហ៍​មុន​ទៅ​ទៀត ដោយ​សារ​ VPNs មិន​មាន​ដំណើរការ​នោះ​ទេ”។
    ការ​បាត់បង់​អ៊ីនធឺណិត​ចុង​ក្រោយ​នេះ​ កើត​ឡើង​ក្នុង​រយៈ​ពេល​តិច​ជាង ២ សប្តាហ៍​ មុន​ពេល​បោះឆ្នោត​សភា​នៅ​ខែ​ក្រោយ និង​តិច​ជាង​ពីរ​សប្តាហ៍​បន្ទាប់​ពី អ៊ីរ៉ង់​មិន​អាច​បើក Gmail, Hotmail, និង Yahoo e-mail បាន។ ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​ណាមួយ​នៅ​ឡើយ​ទេ។
    រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​របស់​អ៊ីរ៉ង់​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​សាធារណៈ រដ្ឋ​អ៊ីស្លាម​កាល​ពី​ខែ​​ខែ​មករា​ថា​ អ៊ីនធឺណិត​ជាតិ​ នឹង​អាច​ដំណើរការ​បាន​ដូច​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នោះ​ទេ។ ហេតុការណ៍​បែប​នេះ បាន​ធ្វើ​ឲ្យ​​សកម្មជន​តាម​អ៊ីនធឺណិត​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ដោយ​សារ​តែ​នេះ​អាច​​ផ្តល់​ផល​ប្រយោជន៍​ទៅ​រដ្ឋាភិបាល​ ដើម្បី​បង្ក្រាប​ពួក​ប្រឆាំង។
    គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នៃ​ការ​ផ្ដាច់​​អ៊ីនធឺណិត​នៅ​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ កាល​ពី​ពីរ​សប្តាហ៍​​កន្លង​ទៅ​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង​ដែរ ហើយ​ប្រជាជន​អ៊ីរ៉ង់​បាន​ប្រើប្រាស់ Virtual Private Network (VPN)ដើម្បី​បើក​គេហទំព័រ​អន្តរជាតិ ដូចជា Facebook និង Twitter ជា​ដើម៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.