LGប្រកាស smartphone Optimus LTE Tag

Posted on
  • Tuesday, February 21, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់​ពី​ទូរស័ព្ទ​ស៊េរី​ថ្មី LG Optimus Vu បាន​ប្រកាស​ត្រឹម​តែ​មួយ​ ថ្ងៃ​នោះ​ម្សិលមិញ​នេះ​ក្រុមហ៊ុន LG បាន​ប្រកាស device ប្រើ Androidថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា LG Optimus LTE Tag ប្រើ​បច្ចេកវិទ្យា NFC ។ នេះ​ដោយ​យោង​តាម​គេហទំព័រ geeky-gadgets។


    លក្ខណៈ​សម្បត្តិ​របស់ LG Optimus LTE Tag  មាន​ដូច​ជា៖
    - អេក្រង់ touchscreen ទំហំ 4,៣អ៊ីញIPS multi-touch
    - Resolution 800×480 pixels
    - កាមេរ៉ា​ក្រោយ​ទំហំ 5MP និង​មុខ​ទំហំ 1.3MP
    - ទំហំ​ផ្ទុក​ទិន្នន័យ16GB
    - CPU dual coreល្បឿន 1.2GHz
    - ថ្ម​ប្រភេទ 1,700 mAh
    - មាន​បច្ចេកវិទ្យា​អត់​ខ្សែ DLNA
    - ប្រើ​បច្ចេកវិទ្យា​ថ្មី LG Tag+
    - ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Gingerbread (Android 2.3) តែ​ក្រុមហ៊ុន LG ធានា​ថា​អាច Update Ice Cream Sandwich ( Android 4.0) ពេល​ក្រោយ
    ឈ្មោះ​របស់ LG Optimus LTE Tag គឺ​ចេញ​ពី​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា LG Tag+ ជា​បច្ចេកវិទ្យា​ប្រើ NFC (Near Field Communication) ដើម្បី​ទំនាក់ទំនង​ជាមួយ sticker ពិសេស​ឬ”tag” សម្រាប់​ប្ដូរ phone’s settingsដោយ​ស្វ័យប្រវត្តិ​ដូច​ជា ដាក់​ទូរស័ព្ទ​ឲ្យ silent, បើក Wi-Fi, Bluetooth, GPS និង​បន្ថែម​សំឡេង​ជាដើម។
    ក្រុមហ៊ុន LG មិន​បាន​ប្រាប់​ពី​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​នោះ​ទេ តែ​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា LG ស៊េរី​ថ្មី​នេះ​អាច​នឹង​បង្ហាញ​ខ្លួន​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក (WMC) 2012 នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​ចុង​ខែ​នេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.