CEO Micron​ ស្លាប់ ៣​នាក់​ឡើង​តំណែង​ភ្លាមៗ

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ Engadget បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន Micron Technology បាន​តែង​តាំង​លោក Mark Durcan ជា​នាយក​ប្រតិបត្តិ​ថ្មី​ បន្ទាប់​ពី​អតីត​នាយក​ប្រតិបត្តិលោក Steven R. Appleton វ័យ ៥២ ឆ្នាំ ទទួល​មរណៈភាព​​ដោយ​សារ​ធ្លាក់​យន្តហោះ នៅ​ក្នុង​អាកាសយានដ្ឋាន Idaho កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ ការ​បាត់​បង់​​ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​ភ្លាមៗ​ក្នុង​ក្រុមហ៊ុន គឺ​បុគ្គល​បង្គោល​បីនាក់​ត្រូវ​បាន​តំឡើង​តួនាទី។

    ក្នុង​នោះ​រួម​មាន​ លោក Mark Durcan បាន​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Micron តាំង​ពី​ឆ្នាំ​ ១៩៨៤ ព្រម​ទាំង​បាន​បំពេញ​តួនាទី​ជា​ប្រធាន​តាំង​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​ម្ល៉េះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក Robert E. Switz បាន​ឡើង​កាន់​តំណែង​ជា អគ្គនាយក​ក្រុមប្រឹក្សាភិបាល​ និង Mark W. Adams ត្រូវ​បាន​តែងតាំង​ជា​ប្រធាន។
    គួរ​បញ្ជាក់​ផង​ដែរ​ថា Micron Technology គឺ​ជា​ក្រុមហ៊ុន​ពហុ​ជាតិសាសន៍​របស់​អាមេរិក ដែល​មាន​ទីតាំង​នៅ​ Boise, Idaho, សហរដ្ឋអាមេរិក និង​មាន​ភាព​ល្បីល្បាញ​ខាង​ផលិត​ Semiconductor ដែល​មាន​ដូចជា DRAM, SDRAM, Flash memory, SSD និង CMOS image sensing chip ជា​ដើម។

    លោក Steven R. Appleton
    គ្រោះ​ថ្នាក់​ចរាចរ​លើ​អាកាស​​កន្លង​ទៅ​នេះ ពុំ​ទាន់​​មាន​សារព័ត៌មាន ឬ​ប្រភព​ពាក់ព័ន្ធ​​ណា បង្ហាញ​ពី​ មូលហេតុបណ្ដាល​មក​ពី​អ្វី​នៅ​ឡើយ​ទេ ហើយ​សម្រាប់​តួលេខ​នៃ​ការ​ស្លាប់​ក៏​មិន​ទាន់​បាន​បញ្ជាក់​ដូចគ្នា។ Sabay កំពុង​តែ​ស្រាវជ្រាវ​រក​ព័ត៌មាន​លំអិត​បន្ថែម ប្រសិន​បើ​មាន​អ្វី​update Sabay នឹង​ចេញ​ផ្សាយ​នាលេខ​បន្ទាប់៕

    រូបភាព៖ stateimpact.npr.org



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.