Erika Sawajiri និយាយថា​ នឹងមានរូបអាក្រាត នៅក្នុងខ្សែភាពយន្ត Helter Skelter

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:
  • យោងតាមប្រភពព័ត៌មាននានាពីបរទេស កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះថា Erika Sawajiri តារាបង្ហាញម៉ូដសិចស៊ី វ័យ២៥ឆ្នាំ ត្រូវបានក្លាយជាតួអង្គ យ៉ាងសំខាន់នៅក្នុងរឿង Helter Skelter គួរជាទីមោទនភាពក្រៃលែង។ កាលពីមុន Helter Skelter គឺជាសៀវភៅរឿងនិទាន បែបប្រលោម លោក ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសជប៉ុន ប៉ុន្តែពេលនេះ ផលិតករបានលើកយកមកចងក្រង ថតចេញជាខ្សែភាពយន្តវិញម្តង ។
    ខ្សែភាពយន្ត Helter Skelter នេះ ដឹកនាំដោយផលិតករ Mika Ninagawa ដែលតម្រូវឱ្យនាង Erika Sawajiri សម្តែងជាតួអង្គនាង Kyoko Okazaki ជានារីម្នាក់ពោរពេញទៅដោយ ភាពទាក់ទាញបំផុតខាងផ្លូវភេទ។ ហេតុនេះហើយទើបនាងនិយាយថា នាងនឹងបានបង្ហាញនូវភាពអាក្រាត ក្នុងឈុតឆាកមួយ ចំនួននៃខ្សែ ភាពយន្តនេះ ។
    គួរបញ្ជាក់ថា នាង Erika Sawajiri ហៅ Ririko គឺជាតារាបង្ហាញម៉ូដ ដែលមានរូបឆោមស្រស់ស្អាត វង្វង់មុខមូលក្រឡង់ ដងខ្លួនរាងរាវ ដើមទ្រូងមូលក្បំ ត្រកៀកសាយ ល្វែងជើងក្រោមស្រឡូន សាច់សខ្ចី សរុបសេក្តីមកគ្រប់ផ្នែកទាំងអស់ នៃរាងកាយរបស់នាង គឺទាក់ទាញបំផុតសម្រាប់ក្រសែភ្នែកបណ្តា បុរសកំហូច ។
    ផលិតករ Mika Ninagawa អ្នកដឹនាំរឿង Helter Skelter រំពឹងទុកថា អាចនឹងទទួលបានការគាំទ្រពី សំណាក់ទស្សនិកជនទៅតាមការគ្រងទុក ។ ស្របពេលជាមួយគ្នានេះ នាង  Erika Sawajiri បានព្រលយ សម្តីប្រាប់អ្នកយកព័ត៌មានថា នាងមានមោទនភាពជាខ្លាំង ដែលបានចូលរួមសម្តែងជាតួអង្គសំខាន់ នៅក្នុងខ្សែភាពយន្តនេះ។
    នាងបានបន្ថែមថា ជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នកដឹកនាំ ព្រោះអត្តចរិតពីធម្មជាតិពិតជាសក្តិសម សម្តែងជាតួនាង Kyoko Okazaki នេះបំផុត។ ប៉ុន្តែទាក់ទងទៅនឹងឈុតឆាក ស្រើបស្រាលរាលរោលក្តៅសាច់ គឺនាងមិនបានលើកយកមកបកស្រាយលម្អិតនោះឡើយ ម្ល៉ោះហើយ គឺមានតែយើងរង់ចាំ តាមដានទាំងអស់គ្នាថា ឈុតឆាកទាំងនោះគួរឱ្យចាប់អារម្មណ៍កម្រិតណាទៅ ៕
    Photo by Looking Today
    Photo by Looking Today
    Photo by Looking Today



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.