កាលពីថ្ងៃអង្គារកន្លងទៅនេះ គេហទំព័រ GSMArena បានចុះផ្សាយថា ក្រុមហ៊ុន Panasonic បានបង្ហាញពីលក្ខណៈពិសេសរបស់ទូរស័ព្ទប្រើ Android ឈ្មោះ Eluga ដោយរំពឹងថានឹងបង្ហាញខ្លួននៅក្នុងទីផ្សារអឺរ៉ុបនៅខែមិនាខាងមុខ។
Eluga មាន dual-core TI OMAP 4430 processor ល្បឿន 1GHz, RAM 1GB, អង្គចងចាំខាងក្នុង 8GB ដែលអាចចាត់ទុកថាជាទូរស័ព្ទ Android ថ្នាក់ខ្ពស់នាពេលបច្ចុប្បន្ននេះ។ នៅផ្នែកខាងមុខ មានអេក្រង់ OLED ទំហំ ៤,៣ អ៊ីញ ដោយមាន qHD Resolution 960×540 pixels។

ទូរស័ព្ទមួយគ្រឿងនេះមានលក្ខណៈពិសេសមិនជ្រាបទឹក ធន់នឹងធូលី និងមាន NFC ផងដែរ។Eluga មានកម្រាស់តែ ៧,៨ ម.ម និងទម្ងន់តែ ១០៣ ក្រាមប៉ុណ្ណោះ។ រីឯសមត្ថភាពចាប់យករូបភាពវិញ ទូរស័ព្ទនេះមានកាមេរ៉ា Auto-focus ទំហំ 8MP ដោយមាន Image Stabilization។ Eluga មានថ្ម 1150 mAh ដែលអាចទុកចោលបានរយៈពេល ៣០០ ម៉ោង និងអាចនិយាយបាន ២៤០ ម៉ោង។
ខាងក្រោមនេះគឺរូបភាព នៃការសាកល្បងរបស់ Pocket-lint.com ទៅលើភាពធន់ទ្រាំនឹងការជ្រាបទឹករបស់ Eluga។






ម៉េចដែរ Eluga អេមទេ ប្រិយមិត្ត?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.