Sony Xperia U រូបរាង​មិន​ធម្មតា!

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:

  • មុន​ពេល​​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​មក​ដល់ Sony មិន​សូវ​បាន​បញ្ចេញ​ព័ត៌មាន​ច្រើន​សម្រាប់​ការ​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ប៉ុន្តែ​ឥឡូវ​នេះ​ស្រាប់​តែ​មាន​រូបភាព​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​ចេះ​មើល គឺ Sony Xperia U។
    ទូរស័ព្ទ Sony Experia U កាល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​​មាន​ឈ្មោះ​កូដ​ Kumquat និង​កូដ​ផលិតផល​ ST25i។ នៅ​ក្នុង​រូបភាព​នេះ ​គឺ​ជា​ការ​ប្រៀបធៀប​រវាង Sony Xperia S ជាមួយ Sony Xperia U ដើម្បី​ចង់​បង្ហាញ​ថា​ទំហំ​របស់​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ខុស​គ្នា​យ៉ាង​ណា។
    Xperia U ត្រូវ​បាន​និយាយ​ថា​មាន​អេក្រង់ qHD LCD ទំហំ ៣,៥ អ៊ីញ ដោយ​មាន Dual-core CPU ល្បឿន 1GHz និង​ RAM 512 MB។ រី​ឯ​ទំហំ​កាមេរ៉ា​វិញ គឺ​មាន​តែ 5MP ប៉ុន្តែ​បើ​ធៀប​ជាមួយ Xperia S មាន​រហូត​ដល់ 12MP និង​ដំណើរការ​ដោយ​ប្រពន្ធ​ប្រតិបត្តិការ Android 2.3 Gingerbread ហើយ Ice Cream Sandwich អាច​ចេញ​មក​តាម​ក្រោយ។
    ​អ្វី​ដែល​ជា​ចម្ងល់​នោះ​គឺ មិន​ដឹង​ថា Sony Xperia U នឹង​បង្ហាញ​ខ្លួន​​នៅ​ Barcelona នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ឬ​ក៏​អត់​ទេ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​មាន​តែ​រង់ចាំ​មើល​អ្វី​ដែល Sony នាំ​យក​ទៅ។
    រូបរាង​ប៉ុណ្ណេះ តើ Sony Xperia U អាច​ទាក់​ទាញ​ចិត្ត​ប្រិយមិត្ត​ដែរ​ឬ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.