Facebook ​ពង្រីក​ការ​ផ្សាយ​ពាណិជ្ជកម្ម​!

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន​បណ្ដាញ​  ទំនាក់​ទំនង​សង្គម Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​ ពុធ​កន្លង​ទៅ នៅ​ក្នុង​សន្និសីទ​ទីផ្សារ​  របស់​ក្រុមហ៊ុន​​ថា ​ការ​ផ្សាយ​ ពាណិជ្ជកម្ម​ពិសេស (Premium ads) នឹង​ឃើញ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ និង​លើ​ Logout screen លើ​កុំព្យូទ័រ ដែល​នេះ​អាច​និយាយ​បាន​ថា ជា​ការ​ពង្រីក​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

    ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដែល​​បង្ហាញ​នៅ​លើ​ News feeds របស់​ទូរស័ព្ទ នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ រី​ឯ​ការ​បង្ហាញ​នៅ​លើ Logout Screen របស់​កុំព្យូទ័រ​នឹង​ចេញ​នៅ​​មេសា។ បើ​រំលឹក​ទៅ​ពី​ពេល​មុន​វិញ អ្នក​ប្រើប្រាស់​ Facebook អាច​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តែ​នៅ​លើ​ចំហៀង​ម្ខាង​នៃ​ទំព័រ និង​នៅ​ក្នុង News feed របស់​កុំព្យូទ័រ​ប៉ុណ្ណោះ។
    គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ឆ្ពោះ​ទៅ​មុខ​នេះ គឺ​ដោយ​សារ​តែ Facebook ជិត​ចូល​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ជា​ផ្លូវការ​ហើយ ដូច្នេះ​ចាំ​បាច់​ត្រូវ​ពង្រឹង​ពាណិជ្ជកម្ម​របស់​ខ្លួន ណាមួយ Twitter ក៏​ទើប​តែ​ប្រកាស​ថា​នឹង​បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ដែរ។
    តើ​ប្រិយមិត្ត​យល់​ថា ការ​បង្ហាញ​ពាណិជ្ជកម្ម​​នៅ​លើ​ទូរស័ព្ទ​ជា​ការ​ល្អ ឬ​ជា​ការ​រំខាន?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.