Yahoo ចោទប្រកាន់ Facebook ពីបទរំលោភ ប័ណ្ណកម្មសិទ្ធិនិងទាមទារសំណងជំងឺចិត្ត

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels:
  • Facebook គឺជាឈ្មោះថ្មីបំផុតមួយ  ទៀតដែលត្រូវបានដាក់  បញ្ចូលទៅក្នុង បញ្ជីឈ្មោះបណ្តា
    ក្រុមហ៊ុនបច្ចេកវិទ្យា   ដែលមានពាក់ព័ន្ធនឹង   រឿងក្តីរំលោភលើប័ណ្ណ   កម្មសិទ្ធិបញ្ញាដែលកើត
    មានឡើងនាពេលកន្លងមក ហើយក្រុមហ៊ុនដែល  ជាដើមបណ្តឹងក្តីលើកនេះគឺ Yahoo ។ 
    កាលពីពេលថ្មីៗនេះ Yahoo ស្រាប់តែបានធ្វើការចោទប្រកាន់ទៅលើ Facebook ថាបាន
    រំលោភលើប័ណ្ណកម្មសិទ្ធិរបស់ខ្លួនចំនួនពី ១០ ទៅ ២០ ប័ណ្ណកម្មសិទ្ធ និងស្មើអោយគេហ
    ទំព័រសង្គមធំបំផុតមួយនេះត្រូវតែចុះកិច្ចសន្យាលើកិច្ចព្រមព្រាងបង់ប្រាក់ជំងឺចិត្តអោយខ្លួន
    ប្រសិនបើមិនចង់ឡើងទៅតុលាការទេនោះ។ តើកត្តាអ្វីខ្លះដែលធ្វើអោយសម្ព័ន្ធមិត្តអតីត
    កាលរបស់ក្រុមហ៊ុនទាំងពីរនេះបែរជាមានស្ថានភាពអាក្រក់ទៅវិញដូច្នេះ?

    "Yahoo មានទំនួលខុសត្រូវនៅចំពោះមុខម្ចាស់ហ៊ុននិងបុគ្គលិកដើម្បីការពារទ្រព្យសម្បត្តិ
    បញ្ញារបស់ក្រុមហ៊ុន " នេះបើយោងតាមអត្ថន័យខ្លឹមសារក្នុងសារអេឡិចត្រូនិចរបស់អ្នកនាំ
    ពាក្យរបស់ Yahoo ផ្ញើទៅកាន់ទំព័រ New York Times ។ "Facebook អាចមានជំរើសពីរយ៉ាង
    គឺ៖ បង់ប្រាក់ជំងឺជំងឺចិត្តសំរាប់ប័ណ្ណកម្មសិទ្ធិបញ្ញា រឺក៏ពួកខ្ញុំត្រូវបង្ខំចិត្តអនុវត្តន៍តាមផ្លូវច្បាប់
    នៅមុខតុលាការដើម្បីការពារផលប្រយោជន៍របស់ខ្លួន" ។ ស្របពេលជាមួយគ្នានោះដែរ
    ដោយឡែកសំរាប់អ្នកនាំពាក្យរបស់ Facebook វិញបានអោយដឹងថា "Yahoo បានទាក់ទង
    មកកាន់យើងខ្ញុំនៅក្នុងថ្ងៃជាមួយគ្នាដែលពួកគេបានផ្តល់ពត៌មានទាំងឡាយទៅអោយទំព័រ
    New York Times ,ដូច្នេះហើយពួកខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យឡើង
    វិញនិងធ្វើការវាយតំលៃបានគ្រប់ជ្រុងជ្រោយនៃតំរូវការទាមទាររបស់ពួកគេនោះឡើយ"។
    គួរបញ្ជាក់ដែរថាចាប់តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ Facebook នៅតែត្រូវ
    បានគេស្គាល់ថាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយដែលត្រូវការ
    ប្រើប្រាស់ប័ណ្ណកម្មសិទ្ធិបញ្ញាជាចាំបាច់បំផុតផងដែរ។

    កន្លងមក Yahoo និង Facebook ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាណាស់ ក្នុងនោះ Yahoo 
    បានប្រើប្រាស់គេហទំព័រសង្គមដើម្បី Login និងចុះឈ្មោះប្រើប្រាស់សេវាកម្មសារអេឡិច
    ត្រូនិចនិង Flickr ។ ដោយឡែកប៉ុន្មានជា ២ សប្តាហ៍មុននេះ Facebook ថែមទាំងបានចូល
    រួមអបអរដល់ Yahoo ដែលទទួលបានចំនួន ២៥លាននាក់នៃអ្នកប្រើប្រាស់កម្មវិធីសំរាប់
    អានសារអេឡិចត្រូនិចដោយផ្អែកលើពិធីការ (protocol) Open Graph ដែលផ្គត់ផ្គង់ដោយ
    Facebook ទៀតផង។ អាស្រ័យដោយហេតុដូច្នោះហើយទើបពាក្យបណ្តឹងចោទប្រកាន់
    របស់ Yahoo បានធ្វើអោយ Facebook ក៏ដូចជាមជ្ឈដ្ឋានផ្សេងៗដែលពាក់ព័ន្ធមានការភ្ញាក់
    ផ្ញើលយ៉ាងខ្លាំង និងជាពិសេសបំផុតនោះ ផលវិបាកចំពោះ Facebook គឺនៅក្នុងស្ថានភាព
    ដែលក្រុមហ៊ុនកំពុងត្រៀមធ្វើការចែកចាយភាគហ៊ុន IPO របស់ខ្លួន។ ក្រុមហ៊ុនរបស់លោក
    Mark Zuckerberg អាចនឹងត្រូវបង្ខំចិត្តចុះកិច្ចសន្យាព្រមព្រាងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ រឺក៏
    ធ្វើការសម្រុះសម្រួលតាមវិធីចែកភាគហ៊ុន IPO ទៅអោយ Yahoo ។ ស្ថានការណ៍នេះធ្លាប់
    កើតមានឡើងម្តងរួចមកហើយជាមួយ Google កាលពីឆ្នាំ ២០០៤ ខណៈពេលដែលពេល
    នោះ Yahoo បង្ខំអោយក្រុមហ៊ុន Google ចែកទៅអោយខ្លួនចំនួន ២,៧លានភាគហ៊ុន IPO
    នៅមុនពេលកំណត់។

    បច្ចុប្បន្នមិនទាន់មានប្រភពពត៌មានណាមួយធ្វើការបញ្ជាក់លំអិតស្តីអំពីឈ្មោះប័ណ្ណកម្មសិទ្ធិ
    ដែល Yahoo ចោទប្រកាន់លើ Facebook ថាបានល្មើសនោះនៅឡើយ។ ប៉ុន្តែបើយោងតាម
    ប្រភពពី Forbes បានអោយដឹងថា Yahoo មាននៅក្នុងដៃចំនួន ១.១០០ ប័ណ្ណកម្មសិទ្ធិនៅក្នុង
    ប្រទេសអាមេរិក, ២.៦៦១ ប័ណ្ណកម្មសិទ្ធិកំពុងតែរង់ចាំទទួល និងប្រហែលចំនួន ៨.០០០ -
    ១០.០០០ ប័ណ្ណកម្មសិទ្ធិត្រូវបានផ្តល់ជូនជាលក្ខណៈអន្តរជាតិ។ នៅក្នុងចំណោមនោះមាន
    ទាំងប័ណ្ណកម្មសិទ្ធិដែលទាក់ទងដល់មុខងារមូលដ្ឋានរបស់គេហទំព័រកំសាន្តសង្គម ដែលដើរ
    តួជាស្នូលដ៏សំខាន់ចំពោះសេវាកម្មរបស់ Facebook ផងដែរ៕
    ប្រភព៖ TechCrunch, New York Times



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.