ប្តីប្រពន្ធនៅ Tennessee មួយគូដែលបានលុបឈ្មោះស្ត្រីម្នាក់ពីក្នុង Friend list នៅ Facebook ត្រូវបានធ្វើឃាតនៅក្នុងផ្ទះរបស់ខ្លួនដោយឪពុករបស់ស្ត្រីដែលត្រូវបានលប់ឈ្មោះ និងបុរសម្នាក់ផ្សេងទៀត។ នេះដោយយោងតាមគេហទំព័រសារព័ត៌មាន Reuter ដែលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
“នេះជារឿងដ៏អាក្រក់បំផុត ដែលខ្ញុំមិនដែលឃើញទាល់តែសោះ” Johnson County Sheriff Mike Reece និយាយយ៉ាងដូច្នេះ ហើយលោកបន្តទៀតថា លោកមិនដែលជួបរឿងបែបនេះឡើយអស់រយៈពេល ២៧ ឆ្នាំនៃការអនុវត្តច្បាប់មកនេះ។ លោកបានឲ្យដឹងទៀតថា Billy Clay Payne, Jr. និង Billie Jean Hayworth ត្រូវបានសម្លាប់កាលពីខែមុន បន្ទាប់ពីពួកគេបានលុបឈ្មោះ Jenelle Potter កូនស្រីជនសង្ស័យពីក្នុង Friend list។ អ្នកទាំងពីរត្រូវសម្លាប់ដោយបាញ់ចំក្បាល ហើយបុរសរងគ្រោះត្រូវគេអារក.ថែមទៀត។ រីឯទារកអាយុ ៨ ខែត្រូវបានរកឃើញនៅក្នុងដៃស្ត្រីរងគ្រោះ តែពុំមានរងរបួសអ្វីទេ។
ជនសង្ស័យឈ្មោះ Marvin Enoch អាយុ ៦០ ឆ្នាំ និង Jamie Lynn Curd អាយុ ៣៨ ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធនៅ Mountain City ភាគឦសាននៃ Tennessee ពីបទសម្លាប់កម្រិតទីមួយ ពីរករណី។ ជនទាំងពីរនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅនេះ។
ចំណែកឯស្ត្រីឈ្មោះ Jenelle Potter ត្រូវបានរងការប្តឹងពីរលើកមកហើយ ដែលករណីទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងការលុបឈ្មោះចេញពី Friend list ក្នុង Facebook។ អាជ្ញាធរបានឲ្យដឹងថា “បើអ្នកលុបឈ្មោះនាងចេញ អ្នកនឹងជួបជាមួយឪពុករបស់នាងមិនខាន”។
គួរបញ្ជាក់ផងដែរថា នេះមិនមានជាករណីឧក្រិដ្ឋកម្មលើកទីមួយដែលមានជាប់ពាក់ព័ន្ធនឹង Facebook នោះទេ ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅនៅ Lowa ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនពីបទដុតយានដ្ឋានមិត្តភ័ក្តិរបស់ខ្លួន បន្ទាប់ពីនាងត្រូវបានលុបឈ្មោះចេញពី Friend list ក្នុង Facebook របស់ជនរងគ្រោះ។
រីឯនៅ Texas វិញ បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីស្រ្តីរងគ្រោះមិនបានចុច Like លើ Facebook post ដែលជនល្មើសបានសរសេរពីការរំលឹកខួបមរណភាពម្ដាយរបស់គេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.