Hedy Lamarr ស្ដ្រីអ្នកវិទ្យាសាស្ដ្រ មានរូបសម្រស់ ស្រស់ស្អាតជាង គេលើលោក

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ចិនៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ និងឯកសារ ដកស្រង់ បានបញ្ជាក់ថា លោកស្រី ហេឌី ឡាម៉ា “Hedy Lamarr” ជាស្ដ្រីអ្នកវិទ្យាសាស្ដ្រ មួយរូបដែលមានរូប សម្រស់ ស្រស់ស្អាតជាងគេលើលោក ។
    សូមណែនាំប្រវត្ដិសង្ខេបរបស់លោកស្រី ហេឌី ឡាម៉ា មានដូចខាងក្រោមៈ លោកស្រី ហេឌី មានកើតនៅថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ១៩១៣ ។ លោកស្រីទទួមរណភាពនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០០០ នៅអូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
    លោកស្រី ហេឌី ទទួលបានកិត្ដិយស និងឈ្មោះល្បាញល្បី គិតចាប់ពីឆ្នាំ១៩៣០-១៩៥៨ ។ លោកស្រីមាន ធ្លាប់មានស្វាមី តែបានលែងលះគ្នា និងបន្សល់ទុកកូនចំនួន០១នាក់ ។
    តាមពិត ស្ដ្រីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់នេះ មិនត្រឹមតែជាអ្នកវិទ្យាសាស្ដ្រម្នាក់ប៉ុណ្ណោះទេ លោកស្រី គឺ ជាតារាភាពយន្ដ និងដែលមានប្រជាប្រិយភាពផ្នែកសម្រស់ទៀតផង ។
    ពិភពលោកបានចាត់ទុកថា ជាស្ដ្រីដែលរូបសម្រស់ស្រស់ស្អាតជាងគេសម្រាប់ពិភពលោកយើងនេះ ៕
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.