HTC ប្រកាស​ HTC ស៊េរី​ One ជា​ផ្លូវការ

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ ទូរស័ព្ទ​ពិភពលោក​ (MWC) ក្រុមហ៊ុន HTC បាន​ប្រកាស​ទូរស័ព្ទ​ស៊េរី HTC One ចំនួន​បី​ស៊េរី​ថ្មី​ៗ​រួម​មាន HTC One X, One S និង HTC One V។ អ្វី​ដែល​ពិសេស​នៅ​ក្នុង​ទូរស័ព្ទ​ទាំង​បី​នេះ​គឺ Sense និង Android តែ​ម្តង។ នេះ​ដោយ​យោង​តាម​គេហទំព័រ Androidguys ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

    ទូរស័ព្ទ​ដំបូង​គេ​គឺ HTC One X ដែល​មាន​លក្ខណៈ​ពិសេស​ៗ​ដូចជា Tegra 3 quad-core processor ដែល​ប្រើប្រាស់​បច្ចេកវិទ្យា 4-Plus-1 របស់​ NVIDIA, មាន​អេក្រង់​ HD ទំហំ ៤,៧ អ៊ីញ Resolution 720p, កាមេរ៉ា​ក្រោយ​ទំហំ 8MP អម​ដោយ​​កាមេរ៉ា​មុខ​ទំហំ 1.3 MP ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត 720p, ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich, មាន​ HTC Sense 4, RAM 1GB និង​អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 32GB។ HTC One X ត្រូវ​បាន​រំពឹង​ថា​នឹង​សម្ពោធ​នៅ​ខែ​មេសា​ខាង​មុខ។
    ទូរស័ព្ទ​ទីពីរ​គឺ HTC One S ដែល​មាន​​អក្សរ​កាត់​ S មាន​ន័យ​ថា​ស្ដើង ហើយ​ជា​ទូរស័ព្ទ​ស្ដើង​បំផុត​របស់ HTC។ HTC One S មាន​អេក្រង់​ទំហំ ៤,៣ អ៊ីញ Resolution 960×540, Qualcomm dual-core processor ល្បឿន 1.5GHz, RAM 1GB, ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 អម​ដោយ Sense 4, កាមេរ៉ា​ក្រោយ​ទំហំ 8MP អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 1080p ដែល​មាន​កាមេរ៉ា​មុខ​ប្រភេទ VGA និង​មាន​កម្រាស់ ៧,៩ ម.ម (៨,៧ ម.ម ជា​ចំណុច​ក្រាស់​បំផុត​របស់​ទូរស័ព្ទ​នេះ)។ រូបរាង​របស់ HTC One S ត្រូវ​បាន​រចនា​ឡើង​ពី​អាលុយមីញ៉ូម ដែល​ស្រោប​ពី​ក្រោយ​ដោយ​ Micro Arc Oxidation ដែល​អាច​ធន់​នឹង​ការ​កូត​ទៀត​ផង។ទូរស័ព្ទ​នេះ​ប្រើ​ថ្ម 1650 mAh ដែល​មាន​អាច​ដក​ចេញ​បាន​ឡើយ ហើយ​អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 16GB។
    ទូរស័ព្ទ​ចុង​ក្រោយ​គឺ HTC One V ហើយ​ទូរស័ព្ទ​នេះ​មាន​អេក្រង់ SLCD2 ទំហំ ៣,៧ អ៊ីញ Resolution 480×800, processor single-core ល្បឿន 1GHz, RAM 512MB, អង្គ​ចងចាំ​ខាង​ក្នុង 4GB, ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 អម​ដោយ Sense 4, កម្រាស់ ៩,២៤ ម.ម និង​កាមេរ៉ា​ក្រោយ​ទំហំ 5MP ដោយ​មាន​កាមេរ៉ា​មុខ​ផង​ដែរ។
    ទាំង​នេះ​គឺ​ជា​ទូរស័ព្ទ​ស៊េរី​ថ្មី​ៗ​ដែល​ HTC បាន​បង្ហាញ​នៅ MWC ឆ្នាំ​នេះ​ហើយ។ តើ​ប្រិយមិត្ត​មាន​ចាប់​អារម្មណ៍​មួយ​ណា​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.