Galaxy Beam៖ Projectorលើ​ទូរស័ព្ទ​ដៃ

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ក្រុមហ៊ុន Samsung បាន​បង្ហាញ​គ្រួសារ Galaxy ស៊េរី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy Beam ជា smartphone ដំបូងដែល​បាន​ភ្ជាប់​មក​ជាមួយ projector សម្រាប់​បង្ហាញ​រូបភាព​ទៅ​លើ​ផ្ទាំង​សំពត់​ស។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ androidguys។
    Galaxy Beam ថ្មី​នេះ​ជា​កំណែ​ប្រែ​ថ្មី​ចេញ​ពី Galaxy Beam ដែល​បាន​ចេញ​លក់​កាល​ពី ៣ឆ្នាំ​មុន តែ​បាន​បន្ថែម​នូវ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ smartphone ស៊េរី​ថ្មី​នេះ​កាន់​តែ​ទំនើប​មួយ​កម្រិត​ទៀត។
    លក្ខណៈ​សម្បត្តិ​របស់  Galaxy Beam មាន​ដូច​ជា៖
    - អេក្រង់​ទំហំ ៤អ៊ីញ resolution 480 x 800 WVGA display
    - CPU dual-core ទំហំ 1GHz
    - RAM ទំហំ 1GB
    - កាមេរ៉ា​ក្រោយ​ទំហំ 5MP និង​មុខ​ទំហំ 1.3MP
    - ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Gingerbread (Android 2.3)
    - ប្រើ BlueTooth ជំនាន់ 3.0
    - ប្រើ MicroUSB, USB 2.0, រន្ធ​ដោត​កាស headset jackទំហំ ៣,៥ ម.ម
    - ទំហំ​ផ្ទុក​ទិន្នន័យ8GB តែ​មាន​រន្ធ MicroSD សម្រាប់​បន្ថែម​ទំហំ​ដល់ 32GB
    - ថ្ម​ប្រភេទ2000 mAh battery
    -  Projector ប្រភេទ15 lumen អាច​បង្ហាញ​រូបភាព​គុណភាព HD ៥០ អ៊ីញ wide 720p

    ប្រភព​ខាង​លើ​មិន​បាន​ប្រាប់​ពី​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ តែ​បាន​បញ្ជាក់​ថា​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ៕

    រូបភាព៖ www.theverge.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.