Tab 2 10.1 បង្ហាញ​វត្តមាន​នៅ​WMC

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់​ពី​បាន​បើក​សម្ពោធ និង​ចេញ​លក់​Tablet ម៉ូដែល​Galaxy Tab 7.0 Plus ប៉ុន្មាន​ថ្ងៃ​ដើម្បី​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​រួច​មក ខ្សែ​ស្រឡាយ​Galaxy មួយ​ម៉ូដែល​ផ្សេង​ទៀតម៉ាក Galaxy Tab 2 10.1​ក៏​បាន​​​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភព​លោក ២០១២ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ ដែល​នេះ​ជា​ថ្ងៃ​ទី​មួយ​ហើយ សម្រាប់​ពិធី​ប្រចាំ​ឆ្នាំ ដែល​មាន​រយៈពេល ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២៧ កុម្ភៈ ដល់ ០១ មីនា​។

    Android ICS (Android 4.0) Tablet អេក្រង់​ទំហំ​​ជាង​ ១០ អ៊ីញ​ប្រភេទ​AMOLED អាច​Display រូប​បាន​ក្នុង​ទំហំ 1 280x 800pxទម្ងន់ ៥៨៨ក្រាម និង​កម្រាស់ ៩.៧មម។ ងាក​មក​មើល​ល្បឿន​ដំណើរការ​CPU 1GHz ប្រភេទ​Dual-core  កាមេរ៉ា ៣MP ផ្នែក​ខាង​ក្រោយ និង​ផ្នែក​ខាង​មុខ ក៏​បាន​បំពាក់​បន្ថែម​សម្រាប់​​មុខងារ​Video Calling។
    Talbet Galaxy Tab 2 10.1 មាន​ពីរ​ជម្រើស​គឺ ១៦ និង​៣២GB ក្រៅ​ពី​នេះ​ម៉ាស៊ីន​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​បន្ទាប់​ខាង​មុខ​នេះ​ក៏​អាច​បន្ថែម​អង្គចងចាំ​ប្រភេទ microSD។ សម្រាប់​តម្លៃ​វិញ​តំណាង​Samsung ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​ថា លក់​ក្នុង​តម្លៃ​ណា​នៅ​ឡើយ​ទេ។
    ផលិតផល​Talbet ដែល​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​បាន​ចេញ​​លើ​ទីផ្សារ​កន្លង​មក​រួមមាន Galaxy Tab 7.7តម្លៃ​លើ​ទីផ្សារ​កម្ពុជា​​គិត​ត្រឹម​ចុង​ខែ កុម្ភៈ ២០១២​នេះ ប្រហាក់​ប្រហែល(590$), Tab 8.9(460$), Tab 10.1(580$), Galaxy Tab 7.0 plus(499$), កូន​កាត់​Smartphone-Talbet Galaxy Note អេក្រង់​5.3”(650$) និង​ពេល​នេះ​Galaxy Tab 2 10.1ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android Version 4.0 ឬ​អាច​ហៅ​បាន​ថា Android Ice Cream Sandwich (ICS)។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.