iPhone 4S បង្ហាញខ្លួន ធ្វើឲ្យទីផ្សារ Apple កាន់តែស្ទុះឡើងខ្ពស់

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅតាមបណ្តាហាងលក់ផលិតផល Apple ជារើយៗ មានការមមាញឹកជានិច្ច ជាមួយនឹងអតិថិជន ដែលមកទិញ iPhone និង iPad ស៊េរីថ្មីៗ តាមហាងលក់រាយរបស់ក្រុមហ៊ុន Apple ហើយហាងលក់ផលិតផល Apple នីមួយៗបានក្លាយទៅជាកន្លែងរញ៉េញ៉ៃ ដោយសារតែការប្រមូលផ្តុំ អតិថិជនមកទិញផលិតផល ។
    យោងតាមព័ត៌មានពី Needham & Company ដែលមានការវិភាគ ដោយលោក Charlie Wolf បានឲ្យដឹងថា ការបង្ហាញខ្លួនរបស់ iPhone 4S បានធ្វើឲ្យហាងលក់ទំនិញ Apple ទាំងអស់ លក់ដាច់យ៉ាងខ្លាំងក្នុងអំឡុងត្រីមាសចុងក្រោយ នៃថ្ងៃឈប់សម្រាកចុងឆ្នាំ២០១១។ បើគិតជា មធ្យម ក្នុងហាងនីមួយទទួលបាន ប្រាក់ចូលរហូតដល់ ១៧,០៨លានដុល្លារ កើនឡើង ៤៦,៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១០ ហើយបើគិតជាមធ្យមទៅអតិថិជននៅតាម ហាងនីមួយៗបានកើនឡើង ១៥,៣ភាគ។
    គួរបញ្ជាក់ថា ហាងលក់ផលិតផល Apple ក្នុងរយៈពេលថ្មីៗនេះ បានកើនឡើងដល់ទៅ ៣៦១កន្លែង ហើយនឹងមានការពង្រីកបន្ថែម ចំនួន ៤០កន្លែងទៀត នៅក្នុងឆ្នាំ២០១២ ដែល៣០កន្លែង មាននៅ បណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ។ មកដល់បច្ចុប្បន្ននេះ សាខាក្រុមហ៊ុន Apple នៅប្រទេស ចិនមាន៥កន្លែង ហើយមើលទៅកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ហើយនឹងបន្តកើនឡើងរហូត ដល់២៥កន្លែងក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.