តារាចម្រៀង និង គណៈកម្មការកម្មវិធី American Idol នាង Jennifer Lopez (JLO) នឹងទៅសម្ដែងនៅក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានៅក្នុងប្រទេសឥណ្ឌានាថ្ងៃទី១១ ខែមីនា។
បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ emirates 247 JLO នឹងទៅប្រទេសឥណ្ឌានៅខែក្រោយហើយនាងនឹងសម្ដែងក្នុងការបើកកម្មវិធីប្រកួតកីឡាមានឈ្មោះ “Super Fight League” ដែលគ្រប់គ្រងដោយអ្នកជំនួញ Raj Kundra និង តារាសម្ដែងបូលីវូដ Sanjay Dutt ។ ការសម្ដែងនឹងប្រារព្ធឡើងក្នុងអំឡុងពេលបើកការប្រកួតនៅថ្ងៃទី ១១ ខែមីនានៅ Andheri Sports Complex ទីក្រុង Mumbai។ បើតាមប្រភពដដែល តារាចម្រៀងម្ចាស់បទ On the Floor រូបនេះនឹងទៅដល់ប្រទេសឥណ្ឌានៅថ្ងៃទី ៦ មីនាដើម្បីចាប់ផ្ដើមការហាត់សមរបស់នាង។ នាងនឹងសម្ដែងបទចម្រៀងពេញនិយមរបស់នាងក្នុងនោះក៏មានបទចម្រៀងក្នុងអាល់ប៊ុម “Love” ចុងក្រោយរបស់នាងដែរ។ ហើយក្រោយពីបញ្ចប់ការសម្ដែង JLO នឹងចាកចេញពីប្រទេសឥណ្ឌានៅថ្ងៃបន្ទាប់។
ចំពោះតារាល្បីល្បាញអន្តរជាតិដែលធ្លាប់ទៅសម្ដែងក៏ដូចជាទស្សនានៅក្នុងប្រទេសឥណ្ឌារួមមាន Akon, Pitbull, Paris Hilton, Lady Gaga, Tom Cruise និងOprah Winfrey ហើយ JLO ក៏នឹងក្លាយជាតារាល្បីម្នាក់ដែរដែលទៅសម្ដែងនៅឥណ្ឌា។ មិនមានតែ JLO នោះទេដែលសម្ដែងនៅឥណ្ឌា ប៉ុន្តែបងប្អូនជីដូនមួយរបស់នាង Caterina Lopez ក៏បានចាប់សម្ដែងក្នុងរឿងបូលីវូដដំបូងផងដែរកាលពីឆ្នាំមុនក្នុងរឿង “Bhindi Bazaar” ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.