ម្សិលមិញនេះក្រុមហ៊ុន LG បានប្រកាស smartphone ប្រើ Android ហៅថា LG L-Style មាន ៣ស៊េរីដូចជា LG Optimus L3, LG Optimus L5 និង LG Optimus L7។ នេះដោយយោងតាមគេហទំព័រ geeky-gadgets។

Smartphone ទាំង៣ស៊េរីខាងលើនឹងប្រើបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា ‘floating mass display’ ដែល LG Optimus L7 នឹងភ្ជាប់មកជាមួយអេក្រង់ multi-touch ទំហំ ៤,៣អ៊ីញ, LG Optimus L5 អេក្រង់ multi-touchទំហំ៤អ៊ីញ និងLG Optimus L3អេក្រង់ទំហំ ៣,២អ៊ីញ។

លក្ខណៈពិសេសរបស់ L7 និង L5 គឺប្រើប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich (Android 4.0) ដូចគ្នា ហើយអាចនឹងចេញលក់ក្នុងពេលណាមួយនៅឆមាសទី១ឆ្នាំនេះ តែមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់ពីកាលបរិច្ឆេទចេញលក់នៅឡើយទេ។
ចំណែកលក្ខណៈពិសេសរបស់ L3 វិញគឺប្រើប្រព័ន្ធប្រតិបត្តិការ Gingerbread (Android 2.3 ) គ្រោងចេញលក់នៅអឺរ៉ុបខែក្រោយ តែមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់ពីតម្លៃនៅឡើយ។
ប្រភពខាងលើបានបញ្ជាក់បន្ថែមថា smartphone LG L-Style ប្រើ Android ទាំងបីស៊េរីនេះអាចនឹងបង្ហាញខ្លួននៅសមាជទូរស័ព្ទពិភពលោក (MWC) 2012 ដែលប្រព្រឹត្តទៅនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញសប្ដាហ៍ក្រោយនេះ៕
ក្នុងចំណោម ៣ស៊េរីខាងនេះ តើប្រិយមិត្តពេញចិត្តមួយណា?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.