ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទស៊េរីថ្មីចំនួនពីរក្នុងពេលតែមួយគឺ Galaxy Ace 2 និង Galaxy mini 2។ នេះដោយយោងតាមគេហទំព័រ Pocketnow ដែលបានចុះផ្សាយនៅកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។
ទូរស័ព្ទ Samsung Galaxy Ace 2 មានរូបរាងមូលជាង Galaxy Ace បន្តិច ដោយមាន dual-core processor ល្បឿន 800 MHz, អេក្រង់ WVGA ទំហំ ៣,៨ អ៊ីញ, កាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខ VGA, មាន RAM ទំហំ 768 MB, អង្គចងចាំខាងក្នុង 4GB (អាចបន្ថែម microSD) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread ព្រមទាំងមាន TouchWiz UI របស់ Samsung ផងដែរ។

រីឯ Samsung Galaxy mini 2 វិញមាន Single core Processor ល្បឿន 800 MHZ, អេក្រង់ HVGA ទំហំ ៣,២៧ អ៊ីញ, កាមេរ៉ា 3MP, RAM ទំហំ 512 MB, អង្គចងចាំខាងក្នុង 4GB (អាចបន្ថែម microSD) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread និងមាន TouchWiz UI ផងដែរ។

Galaxy Ace 2 នឹងចេញលក់នៅចក្រភពអង់គ្លេសនៅដើមខែ មេសា រីឯ Galaxy mini 2 និងទៅដល់បារាំងនៅខែមិនា។ ចំពោះតម្លៃមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.