អ្នកចំរៀងប៉ុបដែលធ្លាប់ទទួលរង្វាន់Grammyនិងជាសិល្បការិនីអាមេរិកនាង វ៉ាយធ៍នី ហោស្តុន(Whitney Houston)ត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃសៅរ៍នៅសង្កាត់Beverly Hills នៃក្រុងឡូស អ៊ែនជើឡេស។នាងស្លាប់ក្នុងអាយុ៤៨ឆ្នាំ។
ព័ត៌មានគួរអោយតក់ស្លុតនេះបានកើតឡើងនៅពេលឧស្សាហកម្មចំរៀងតន្ត្រីកំពុងរៀបចំការជួបជុំគ្នានៅក្រុងឡូស អ៊ែនជើឡេសសំរាប់ពីធីប្រគល់ពានរង្វាន់Grammy ប្រចាំឆ្នាំនៅថ្ងៃអាទិត្យនិងនៅពេលតែប៉ុន្មានម៉ោងមុនការជួបជុំធ្វើពិធីលៀងសាយភោជន៍តាមទម្លាប់នៅមុនការប្រគល់រង្វាន់Grammysនៅក្នុងសណ្ឋាគារដែលHoustonបានស្លាប់។
ពួកអ្នកសិល្បៈបានប្រើ Twitter ដើម្បីសម្តែងការដឹងគុណអ្នកចំរៀងដែលល្បីចំពោះបទចំរៀងដូចជាI Will Always Love Youដែលបាននាំអោយសាធារណជនប្រឆាំងការប្រើថ្នាំញៀន។
អ្នកនាំពាក្យរបស់ប៉ូលីសបាននិយាយថា"នៅម៉ោង៣និង៥៥នាទីរសៀល Whitney Houston ត្រូវបានប្រកាសថាស្លាប់នៅសណ្ឋាគារBeverly Hilton ។ប៉ូលីសទទួលបានការហៅគ្រាអាសន្នពីនរណាម្នាក់នៅក្នុងក្រុមរបស់Houston និងបានឃើញនាងនៅលើកម្រាលឥដ្ឋនៃបន្ទប់របស់នាងនៅជាន់ទី៤របស់សណ្ឋាគារ"។
អ្នកនាំពាក្យបានបន្តទៀតថា"មិនមានសញ្ញាអំពីឃាតកម្មទេហើយការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ"។
មូលហេតុនៃការស្លាប់របស់នាងនៅមិនទាន់ដឹងភ្លាមៗទេ។
ជាមួយនឹងសម្លេងធ្ងន់និងសម្លៀកបំពាក់គួរអោយទាក់ទាញ នាងHoustonបានទទួលងារជាតារាក្នុងនាមជាអ្នកចំរៀងសូលដែលគេស្គាល់ថាThe Voice" និង "Queen of Pop"ឬអធិរាជនីចំរៀងប៉ុប។នាងក៏បានបង្ហាញខ្លួនក្នុងភាពយន្តល្បីៗមួយចំនួនដូចជារឿង"Waiting to Exhale"និង "The Bodyguard"។
ចេញពីគ្រួសារអ្នកចំរៀងមួយដែលរួមមានម្តាយCissy Houstonជាអ្នកចំរៀងមួយរូប នាងWhitney Houstonបានចាប់ផ្តើមជាអ្នកបង្ហាញម៉ូតក្មេងជំទង់និងបន្ទាប់មកចូលប្រឡូកក្នុងសិល្បៈចំរៀងតន្ត្រី។
បទចំរៀងល្បីៗរបស់នាងរួមមាន"How Will I Know," "Saving all My Love for You," និង "I Will Always Love You"។នាងទទួលបានពានរង្វាន់Grammy ចំនួន៦រួមមានពានមួយសំរាប់បទចំរៀងកាលពីឆ្នាំទៅផង។
Houston ដែលធំដឹងក្តីនៅរដ្ឋញូវ ជើស៊ី ក៏ជាអ្នកគាំទ្រចលនាប្រឆាំងការប្រកាន់ជាតិសាសន៍និងជាអ្នកគាំទ្រលោកណែលសុន ម៉ង់ដេឡានៃប្រទេសអាហ្វ្រិកខាងត្បូង។
នាងបានតស៊ូជាមួយនឹងការញៀនថ្នាំដែលបានទាញទម្លាក់ទាំងសុខភាពនិងអាជីពរបស់នាង។Houstonបានលក់ចេញអាល់ប៊ុមចំរៀងចំនួនជាង១៧០លាននៅទូទាំងពិភពលោកតែបានរងដំណើរថយក្រោយក្នុងអាជីពបន្ទាប់ពីបានសារភាពថាបានប្រើថ្នាំញៀនក្នុងពេលនៅជាមួយប្តីមុនលោកបប់ប៊ី ប្រោន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.