Samsung​បង្ហាញ Galaxy Tab 2.0 (7.0)

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ Samsung បាន​ពង្រីក​គ្រួសារ​ Tablet ប្រើ Andriod របស់​ខ្លួន ដោយ​បង្ហាញ Galaxy Tab 2 (7.0) ហើយ​Tablet អេក្រង់​ ៧ អ៊ីញ​មួយ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​តម្លៃ​សមរម្យ​ជាង​ Tablet ផ្សេង​ៗ​ទាំង​អស់ ព្រម​ទាំង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.0 Ice Cream Sandwich ទៀត​ផង។ នេះ​ដោយ​យោង​តាម​គេហទំព័រ GSMArena។

    Samsung Galaxy Tab 2 មាន​ផ្នែក​ភាគ​ច្រើន​ដូច​គ្នា​ទៅ​នឹង Galaxy Tab 7.0 Plus ដូចជា​មាន​អេក្រង់ WSVGA (1024×600 pixels) PLS LCD ទំហំ ៧ អ៊ីញ កាមេរ៉ា​ទំហំ 3 MP និង​មាន​កាមេរ៉ា​មុខ​ដូច​គ្នា។ លក្ខណៈ​ផ្សេង​ទៀត​ដែល​ដូច​គ្នា​មាន​ដូចជា​អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 16GB និង 32GB ព្រម​ទាំង​មាន microSD card slot ហើយ​ក៏​មាន RAM 1GB, Wi-Fi, Bluetooth, GPS និង HSPA+ ផង​ដែរ។


    ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​មាន​ Galaxy Tab 2 (7.0) ដក​ចេញ LED Flash និង​មាន​កម្រាស់​ ១០,៥ ម.ម ដែល​ខុស​ពី Galaxy Tab 7.0 Plus មាន​កម្រាស់​តែ ៩,៩ ម.ម។ រីឯ CPU ក៏​ខុស​គ្នា​ដែរ ពោល​គឺ Galaxy Tab 2 (7.0) ល្បឿន 1 GHz ចំណែក​ឯ Galaxy Tab 7.0 Plus ល្បឿន 1.2GHz។

    ចំពោះ​រឿង​តម្លៃ​វិញ ប្រភព​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ទៅ​យ៉ាង​ណា​ប្រហែល​ជា​ស្ថិត​នៅ​ក្បែរ​តម្លៃ Galaxy Tab 7.0 Plus គឺ​ប្រហាក់ប្រហែល ៥០០ ដុល្លារ​អាមេរិក៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.