នាង Sara Chafak បានក្លាយជាបវរកញ្ញាជយលាភីនៃប្រទេសហ្វាំងឡង់ដោយសារបវរកញ្ញាដែលគ្រងមកុដពិតប្រាកដនាង Pia Pakarinen បានលាលែងពីតំណែង។ ហើយ Sara Chafak បានក្លាយជាបវរកញ្ញាម្នាក់តំណាងឲ្យប្រទេសហ្វាំងឡង់ក្នុងការចូលរួមប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ២០១២(Miss Universe 2012)។

តារាម៉ូដែលនិងជាបវរកញ្ញាជយលាភីវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញរូបរាងដ៏អស្ចារ្យរបស់នាងនៅឆ្នេរសមុទ្រ Miami រដ្ឋ Floridaកាលពីម្សិលមិញនេះ។ ហើយបើទោះជានាងមិនស្លៀកឈុតប៊ីគីនីឲ្យស៊ីគ្នាក៏ដោយក៏ឈុតនោះសក្ដិសមរហូតធ្វើឲ្យមិត្តប្រុសរបស់នាង Tuomas Varesvuo មិនអាចងាកមុខទៅណារួចដែរ។

Sara Chafakបានគ្រងមកុដ Miss Soumeksi 2012 ឬ Miss Finland 2012 ដែលប្រារព្ធនៅ Vanajanlinna Castle ស្ថិតក្នុងទីក្រុង Hameenlinna (ភាគខាងត្បូងប្រទេសហ្វាំងឡង់) កាលពីថ្ងៃអាទិត្យទី ២៩ ខែមករាឆ្នាំ ២០១២។ នាងជាតារាម៉ូដែលអាជីពមកពីទីក្រុង Helsinki។ Sara Chafak មានអាយុ ២១ ឆ្នាំ កម្ពស់ ១៧២ សង់ទីម៉ែត្រ ទម្ងន់ ៥៦ គីឡូក្រាម និង មានទំហំទាំងបី ៨៤-៦៣-៩១។ មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែចំណេះដឹងរបស់ Sara Chafak ក៏មិនធម្មតាដែរដោយនាងបានសិក្សាមុខវិជ្ជាទីផ្សារអន្តរជាតិ និង សេដ្ឋកិច្ចនៅសាលា Estonian Business School ។ ចំណង់ចំណូលចិត្តរបស់នាងគឺចូលចិត្តច្រៀង មើលទូរទស្សន៍ លេងបាល់ទាត់ និងញ៉ាំអាហារល្អៗ៕





Miss Universe Finland 2012, Sara Chafak
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.