សិស្សខាងបង្កើតកម្មវិធីពី Cornlands Road, York ម្នាក់ត្រូវបានកាត់ក្តី ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ពីបទលួចចូលទៅក្នុង Facebook ដោយអះអាងថាមាន គោលបំណងជួយកែលម្អប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញ សង្គមមួយនេះ។ នេះដោយយោង តាមគេហទំព័រ Techradar។
Glenn Mangham វ័យ ២៦ ឆ្នាំបានសារភាពថាបាន លួចចូលក្នុងគណនីរបស់បុគ្គលិក Facebook ដែលបានឈប់សម្រាកម្នាក់កាលពីខែ មិថុនា ឆ្នាំ ២០១១ ហើយទង្វើនេះបានធ្វើឲ្យមានការភ័យខ្លាចនៅក្នុងសហរដ្ឋអាមេរិក ដោយសារ Facebook បានក្លាយជាជនរងគ្រោះនូវការ Hack បែបនេះ។
Mangham បានអះអាងថា កាលពីមុនខ្លួនធ្លាប់បានជួយ Yahoo ហើយពេលនេះក៏គិតចង់ធ្វើរឿងដូចគ្នាជាមួយ Facebook ដែរ។ Mangham បានប្រាប់ទៅតុលាការ Southwark ថាសកម្មភាពរបស់លោកនេះគឺដើម្បីកំណត់ភាពទន់ខ្សោយនៅក្នុងប្រព័ន្ធសុវត្ថិភាពរបស់ Facebook ហើយការធ្វើដូចនេះលោកអាចប្រមូលជារបាយការណ៍ទៅហើយ Facebook បាន។
ទោះជាយ៉ាងណា មេធាវី Sandip Patel បាននិយាយថា សកម្មភាពរបស់ Mangham គឺធ្វើឡើងដោយចេតនា ហើយថែមទាំងបានលួចយកឯកសារដ៏មានតម្លៃជាច្រើនពីក្នុង Facebook នោះទៀតផង ដូច្នេះនេះមិនមែនជាការជួយកែលម្អនោះទេ។ លោកបន្ថែមថា នេះជាហេតុការណ៍ Hack ដ៏ធំមួយទៅលើបណ្តាញទំនាក់ទំនងសង្គមនៅចំពោះមុខតុលាការចក្រភពអង់គ្លេស។ ចៅក្រម McCreath បានប្រាប់ទៅ Mangham ថា រឿងក្តីដែលលើកឡើងដោយ Facebook មកដល់ FBI ហើយ មិនមែនជាការពិសោធន៍ដែលគ្មានគ្រោះថ្នាក់នោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.