Sony ប្រកាស​ Xperia P និង U ក្នុង​ពេល​តែ​មួយ

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ថ្ងៃ​ដំបូង​ ដែល​ត្រូវ​ថ្ងៃ​ទី ២៧ នេះ​ ក្រុមហ៊ុន Sony បាន​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​​ចំនួន​ ២ ស៊េរី​គឺ​ទូរស័ព្ទ Sony Xperia P និង Xperia U សម្រាប់​ប្រកួត​ប្រជែង​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក​ក្នុង​ឆ្នាំ​ថ្មី​នេះ។ នេះ​ដោយ​យោង​តាម​គេហទំព័រ BGR។
    ទូរស័ព្ទ​ស៊េរី​ថ្មី Sony Xperia U មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូចជា អេក្រង់ Reality ទំហំ ៣,៥ អ៊ីញ, Dual-core processor ល្បឿន, និង​កាមេរ៉ា​ទំហំ 5 MP ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​ទាំង 2D និង 3D។
    រីឯ Sony Xperia P វិញ​មាន​កាមេរ៉ា White Magic ទំហំ ៤ អ៊ីញ ដែល​ Sony អះអាង​ថា​អាច​ផ្ដល់​ពន្លឺ​ភ្លឺ​ជាង​អេក្រង់​ធម្មតា​រហូត​ដល់​ទៅ ២ ដង និង​អាច​មើល​បាន​យ៉ាង​ច្បាស់​​ទៅ​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដោយ​ផ្ទាល់​ក៏​ដោយ។ ចំពោះ​លក្ខណៈ​ពិសេស​ផ្សេង​ៗ​ទៀត​របស់ Xperia P មាន​ដូចជា Dual-core processor ល្បឿន 1GHz កាមេរ៉ា​ 8 MP អាច​ថត​ Video HD បាន, មាន NFC, HDMI-out និង​ប្រអប់​អាលុយមីញ៉ូម។
    ក្រុមហ៊ុន Sony បាន​អះអាង​ថា ទូរស័ព្ទ​ទាំង​ពីរ​នេះ​នឹង​បាន Upgrade ទៅ Android 4.0 បន្ទាប់​ពី​ពិធី​សម្ពោធ​នេះ។
    គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​ទូរស័ព្ទ Xperia របស់​ក្រុមហ៊ុន Sony ទូរស័ព្ទ​ Sony Xperia S មាន​កាមេរ៉ា​រហូត​ដល់ 12 MP រី​ឯ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​មាន​កាមេរ៉ា​តែ 5 MP និង 8 MP​ប៉ុណ្ណោះ។

    តើ​ Sony មាន​សង្ឃឹម​ថា​អាច​ប្រើ​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ដើម្បី​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​កណ្ដាប់​ដៃ​របស់​ក្រុមហ៊ុន​ធំៗ​ដូចជា Apple និង Samsung បាន​ដែរ​ឬ​ទេ?​

    រូបភាព៖ Androidguys.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.