នៅថ្ងៃទី ៣ ខែ កុម្ភៈនេះ គេហទំព័រ vietnamnet បានបង្ហាញរូបភាពថ្មីចុងក្រោយរបស់តារាម៉ូដែលវ័យជំទង់ល្បីបំផុតក្នុងប្រទេសវៀតណាមនាង Bao Tran ក្នុងឈុតសំលៀកបំពាក់វៀតណាម(ao dai) នៅក្នុងឧទ្យានមួយនៃទីក្រុងហូជីមិញ។
ក្នុងវ័យត្រឹមតែ ១១ ឆ្នាំ Bao Tran បានគ្រងមកុដ Miss Teen Award 2009 ដែលប្រារព្ធនៅក្នុងរោងមហោស្រពទីក្រុង ហូជីមិញកាលពីខែកញ្ញាឆ្នាំ ២០០៩។ ហើយក្នុងវ័យ ១៤ ឆ្នាំនេះ នាងបានក្លាយជាតារាម៉ូដែលដ៏ល្បីមួយរូបនៅក្នុងប្រទេសវៀតណាម។ Bao Tran មានឈ្មោះពេញថា Le Hoang Bao Tran។ នាងកើតនៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ១៩៩៨។
នៅក្នុងការប្រកួត Miss Teen Award បេក្ខភាពចូលរួមប្រកួតទាំងអស់មិនមែនជាប់ជាម្ចាស់ជយលាភីដោយផ្អែកតែលើការប្រកួតហ្វេសសិននោះទេ តែត្រូវផ្អែកទៅលើសមត្ថភាពនិង ទេពកោសល្យផ្សេងៗរបស់ពួកគេ។ ដោយសារតែសមត្ថភាពបូករួមនឹងសម្រស់របស់ Le Hoang Bao Tran បានធ្វើឲ្យនាងក្លាយជាយុវតីម៉ូដែលដ៏អស្ចារ្យ។ បច្ចុប្បន្ននេះ Bao Tran មានកម្ពស់ ១៧២ សង់ទីម៉ែត្រ៕
ប្រភព៖ vietnamnet & hollywoodcelebgossips
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.