ប្រសាទចម្លែក បណ្ដាលអោយកុមាររាប់រយនាក់ត្រូវបាត់បង់ជីវិត ប៉ុន្ដែរហូតមកទល់នឹង
ពេលនេះ គេមិនទាន់រកឃើញមូលហេតុនៃជម្ងឺនេះនៅឡើយ។
ជម្ងឺនេះកើតមាននៅស្ទើរគ្រប់គ្រួសារ
Patrick Anywar អាយុ ១៤ឆ្នាំ កំពុងននៀលនៅលើដី ក្រោមអាកាសធាតុក្ដៅហែង ព្យាយាម
ងើយទៅមើលបងប្អូនកំពុងលេងនៅមុខផ្ទះ។ ប៉ុន្ដែមួយស្របក់ក្រោយមក ក្បាលរបស់កុមារ
នេះស្រាបតែឱនចុះ ហើយរាងកាយក៏ចាប់ផ្ដើមកន្ទ្រាក់ ញ័រ។
Anywar គ្រាន់តែជាក្មេងម្នាក់ក្នុងចំណោមកុមារជាង ៣.០០០នាក់នៅប្រទេស Uganda ភាគ
ខាងជើង ជាពិសេសគឺតំបន់ Tumangu ដែលកើតជម្ងឺចម្លែកនេះ។ គ្រួសារស្ទើរតែទាំងអស់
នៅក្នុងតំបន់ គឺសុទ្ធតែមានកូនកើតជម្ងឺនេះ។
ប៉ុន្មានឆ្នាំបន្ទាប់ពីរកឃើញមានករណីកើតជម្ងឺ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រនៅតែមិនទាន់រក
ឃើញមូលហេតុពិតរបស់វា គេគ្រាន់តែដឹងថា ជម្ងឺនេះកើតមាននៅលើតែក្មេងៗប៉ុណ្ណោះ។
ក្មេងដែលបានកើតជម្ងឺនេះ តែងមានរាងកាយស្គមស្គាំង ស្វិតដៃជើង បាត់បង់សតិ ហើយ
ជួនកាលត្រូវស្លាប់ដោយសារមិនអាចញ៉ាំអាហារបាន ដោយសារអាការៈប្រគ្រីវទាញ។
រហូតមកទល់នឹងពេលនេះ ជម្ងឺនេះបានសម្លាប់កុមាររាប់រយនាក់នៅក្នុងតំបន់។
Anywar គឺជាសមាជិកទី ២ក្នុងគ្រួសារដែលបានកើតជម្ងឺនេះ ម្ដាយរបស់ក្មេងនេះមិនដឹងត្រូវ
ធ្វើយ៉ាងណា គឺមានតែរង់ចាំសេចក្ដីសា្លប់មករកកូនរបស់ខ្លួន។
ម្ដាយរបស់ Anywar ថ្លែងថា ៖ "កាលពីមិនទាន់មានជម្ងឺ កូនរបស់ខ្ញុំរត់លេងដូចក្មេងដទៃ ប៉ុន្ដែ
ពេលមានជម្ងឺ ពេលណាក៏ត្រូវមានអ្នកនៅមើលថែវាជានិច្ច។ ជម្ងឺនេះពិតជាហាហាវណាស់
កូនរបស់ខ្ញុំមិនអាចធ្វើអ្វីបានសូម្បីតែកាន់កែវទឹក"។
លោក Joe Otto គ្រូពេទ្យស្ម័គ្រចិត្តក្នុងតំបន់នេះអោយដឹងថា នៅក្នុងភូមិមានមនុស្សប្រមាណ
ជា ៧៨០នាក់ គឺមានដល់ទៅ ៩៧ករណីបានកើតជម្ងឺនេះ។ ក្នុងមួយគ្រួសារ យ៉ាងហោចក៏
មានម្នាក់ដែលកើតជម្ងឺអាក្រកបែបនេះ។
ស្លាប់គឺជាដំណោះស្រាយ
រាល់ពេលថ្នាំពេទ្យត្រូវបានបញ្ជូនទៅដល់មជ្ឈមណ្ឌលសុខាភិបាលក្នុងតំបន់ មានចម្ងាយ
ប្រមាណជា ២ ទៅ ៣គីឡូម៉ែត្រពីភូមី លោក Otto ក៏ជិះកង់ទៅយកថ្នាំមកចែកចាយគ្រួសារ
ដែលមានអ្នកកើតជម្ងឺនេះ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាថ្នាំព្យាបាលអាការៈ
ប្រគ្រីវធម្មតាតែប៉ុណ្ណោះ។
ជម្ងឺនេះបានរាតត្បាតរហូតដល់ប្រជាជនក្នុងតំបន់ ចាប់ផ្ដើមអស់សង្ឃឹមបន្ទាប់ពីការភ័យ
ខ្លាច។
លោក Otto បានអោយដឹងដែរថា ៖ គេនិយាយថា ការស្លាប់គឺជាការរំដោះសម្រាប់កុមារដែល
មានជម្ងឺនេះ ព្រោះថាចុងក្រោយពួកគេត្រូវបានរួចពីការឈឺចាប់។
កាន់តែស្រាវជ្រាវ កាន់តែទាល់ច្រក
តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីគ្រប់វិស័យ បាន និងកំពុង
ធ្វើការពិនិត្យ វិភាគ ស្វែងយល់ដើម្បីរកមូលហេតុ ប៉ុន្ដែនៅតែមិនមានលទ្ធផល។
ការពិសោធ និងស្រាវជ្រាវត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ប៉ុន្ដែកាន់តែស្រាវជ្រាវ គេ
កាន់តែទាល់ច្រក។ ក្រុមអ្នកវិទ្យាសាស្ដ្រនៅតែមិនទាន់រកឃើញថា តើជម្ងឺនេះដូចទៅនឹង
ជម្ងឺដែលមានរាតត្បាតនៅប្រទេស South Sudan និង Tanzania ក្នុងទសវត្សទី ៨០ ដែរ ឬ
អត់។
កាលពីខែមុន បន្ទាប់ពីទទួលសម្ពាធពីក្រុមអ្នកតាក់តែងច្បាប់ ក្រសួងសុខាភិបាលប្រទេស
Uganda បានសម្រេចចិត្តអនុវត្ដគម្រោងបន្ទាន់មួយដើម្បីរកមូលហេតុដើម្បីអាច និងគ្រប់
គ្រងជម្ងឺនេះ។
បច្ចប្បន្ន ក្រុមគ្រូពេទ្យមានវិធីតែមួយគត់ គឺរកវិធីកាត់បន្ថយអាការៈនៃប្រគ្រីវ ដើម្បីអូស
បន្លាយពេលវេលា។ ទោះជាយ៉ាងនេះក្ដី ចំពោះករណីដូចកុមារ Anywar ការខិតខំព្យាបាល
គឺបានហួសពេលទៅហើយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.