ហេតុអ្វី The Vow នៅតែឈរ​ នៅលើបំផុតនៃ តារាភាពយន្ត?

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងតាមប្រភព ព័ត៌មានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២នេះថា
    The Vow ខ្សែភាពយន្តមនោសញ្ចេតនាបែបរ៉ូមែនទិចបំផុត មកដល់សប្តាហ៍នេះ នៅតែអាចរក្សាដំណែង លេខមួយក្នុង box office ចំនួន៣សប្ដាហ៍ផ្ទួនៗ។ ប្រិយមិត្តប្រាកដជាងឿងឆ្ងល់ថា ហេតុអ្វី The Vow នៅតែឈរនៅលើបំផុតនៃតារាភាពយន្ត?
    ជាមួយនឹងទឹកប្រាក់ ៧,៤លានដុល្លារ ដែលរកបានក្នុងអំឡុងពេលចាក់បញ្ចាំង បានធ្វើឱ្យ ខ្សែភាពយន្ត The Vow មិនពិបាកក្នុងការរក្សាដំណែងកំពូលគេ។ ប្រាក់ចំណូលសរុបប្រចាំសប្ដាហ៍នេះ គឺ២៥លានដុល្លារ ថយ ចុះតែ ៣៩ភាគរយ បើធៀបនឹងសប្ដាហ៍មុន។ ទោះជាយ៉ាងណាក្ដី គូប្រជែងកាលពីសប្ដាហ៍មុនរបស់ The Vow គឺរឿង Safe House នៅតែអាចរក្សាគម្លាតមិនដាច់ឆ្ងាយដដែល ពោលគឺឈរនៅលេខពីរ ជាមួយនឹងទឹកប្រាក់ ២៣,៦លានដុល្លារ ។ ខ្សែភាពយន្តរបស់ Universal នេះ អាចរកបាន ៦,៥លានដុល្លារ កាលពីថ្ងៃសុក្រ ហើយបានថយប្រាក់ចំណូល ៤១ភាគរយ។
    ចំណែកឯចំណាត់ថ្នាក់លេខបីវិញ គឺជារឿងថ្មីទើបបង្ហាញមុខក្នុងរោងភាពយន្ត ដែលមានចំណងជើងថា Ghost Rider: Spirit of Vengeance ដែលរកបាន ២១,២លានដុល្លារ។ យ៉ាងណាមិញ រឿងនេះអាច ធ្លាក់ទៅលេខបួនវិញ ដោយសារតែមានការតាមយ៉ាងប្រកិតពីសំណាក់ខ្សែភាពយន្ត Journey 2: The Mysterious Island ដែលអាចរកបាន ២១លានដុល្លារ ផងដែរ៕
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.