Amber Roseភ្ជាប់​ពាក្យ​ ជាមួយWiz Khalifa

Posted on
  • Saturday, March 3, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បន្ទាប់​​ពី​លេច​ឭ​ពាក្យ​ចចាម អារ៉ាម​ជា​ច្រើន​ខែ​ជាច្រើន​ ឆ្នាំ​អំពី​ការ​ទាក់ទង​គ្នា​ រវាង​តារា​ម៉ូដែល Amber Rose និង តារា​ចម្រៀង Rap Wiz Khalifa រួច​មក ពេល​នេះ​តារា​ទាំង​ពីរ​ដួង​ បាន​ភ្ជាប់​ពាក្យ​ជា​ ផ្លូវ​ការ​ហើយ​។
    តារា​ចម្រៀង Rap ម្ចាស់​បទ Black and Yellow បាន​សរសេរ​នៅ​លើ​បណ្ដាញ​ ទំនាក់ទំនង​សង្គម Twitter ដើម្បី​ឲ្យ fan របស់​​គេ​​បាន​ដឹង​ថា​គេ​​បាន​សារភាព​សុំ​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ​របស់​គេ។ Wiz ដែល​មាន​ឈ្មោះ​ពិត​ថា Cameron Jibril Thomaz បាន​សរសេរ​ទាំង​សប្បាយ​ចិត្ត​ថា  “នាង​បាន​ឆ្លើយ​យល់​ព្រម”។
    តារា​ម៉ូដែល Amber វ័យ ២៨ ឆ្នាំ​ក៏​មិន​បង្អង់​យូរ​ដែរ​ដោយ​នាង​បាន​បង្ហោះ​រូប​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នោះ​ដាក់​លើ​គេហទំព័រ Twitter  និង បាន​សរសេរ​ថា​  “គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នារី​ដ៏​មាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក។
    គូ​ស្នេហ៍​​មួយ​គូ​នេះ​បាន​ទាក់​ទង​គ្នា​ក្រោយ​ពេល Amber Rose  ​បែក​បាក់​ពី Kanye West បាន​រយៈ​ពេល​ខ្លី។ តារា​ចម្រៀង Rap Wiz Khalifa ថែម​ទាំង​បាន​ឆ្លាក់​ឈ្មោះ​របស់​មិត្ត​ស្រី​របស់​គេ  Amber Rose នៅ​លើ​ម្រាម​ដៃ​របស់​គេ​បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​រយៈ​ពេល ពីរបី​ខែ។
    Amber Rose គឺ​ជា​តារា​ម៉ូដែល វិចិត្រករ តារា​សម្ដែង​សញ្ជាតិ​អាមេរិក​វ័យ ២៨ ឆ្នាំ(២១ តុលា ឆ្នាំ ១៩៨៣)។    នៅ​Amber Levonchuck ។នាង​គឺជា​អ្នក​បង្ហាញ​ម៉ូត​,​ជា​អ្នក​សំដែង​​​ជាដើម។ ចំណែក​ឯ Wiz Khalifa គឺ​ជា​តារា​ចម្រៀង​Rap អាមេរិក​វ័យ ២៤ ឆ្នាំ(កើត​ថ្ងៃ​ទី ៨ ខែ កញ្ញា​ឆ្នាំ ១៩៨៧)។  Wiz ចេញ​អាល់ប៊ុម​ដំបូង Show and Prove របស់​គេ​នៅ​ក្នុង​ឆ្នាំ ២០០៦៕
    បើ​បាន​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ធំ​បែប​នេះ ប្រិយ​មិត្ត​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? នេះ​មិន​ដឹង​ជា​ប៉ុន្មាន​ការាត់​ទេ?

    ប្រភព៖ dailymailzimbio & wikipedia



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.