2PMបង្រៀន​ភាសា​កូរ៉េ​តាម​ទូរទស្សន៍​ជប៉ុ

Posted on
  • Saturday, March 3, 2012
  • by
  • angco.co
  • in
  • Labels: ,

  • featuredក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង 2PM នឹង​បង្ហាញ​វត្តមាន​ នៅ​ក្នុង​កម្មវិធី​អប់រំ​​បង្រៀន​​ ភាសា​កូរ៉េ​ដែល​ ចាក់​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍ NHK (ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​មួយ​របស់​ប្រទេស​ជប៉ុន)។
    យោង​តាម​ផលិត​កម្ម JYP Entertainment របស់​ក្រុម​ចម្រៀង​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា 2PM នឹង​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី “រៀន​ភាសា​កូរ៉េ​តាម​រយៈ​ទូរទស្សន៍” របស់​ប៉ុស្តិ៍​ទូរទស្សន៍ NHK ចាប់​ពី​ថ្ងៃ​ទី ២ ខែ​មេសា។  កម្មវិធី show រយៈ​ពេល ២៥ នាទី​នេះ​នឹង​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ចន្ទ​វេលា​ម៉ោង ១០ យប់។ ក្នុង​អំឡុង​ពេល ៥នាទី​ម្ដង សមាជិក​ក្រុមនឹង​ពន្យល់​ពាក្យ​និង ឃ្លា ភាសា​កូរ៉េ​សាមញ្ញ​ៗ បន្ថែម​លើ​គន្លឹះ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​ដែល​គេ​អាច​ប្រើ​ប្រាស់​បាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ។
    នៅ​ពេល 2PM បាន​ចូល​រួម​ក្នុង​កម្មវិធី​សន្និសីទ​ស្ដី​ពី​កម្មវិធី​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ពុធ​នៅ​​ទីចាត់ការ​ធំ​របស់​ NHK នៅ​ក្នុង​ទីក្រុង​តូក្យូ សមាជិក​ជនជាតិ​ថៃ​របស់​ក្រុម​ចម្រៀង Nickhun បាន​និយាយ​ថា “វា​ប្រហែល​ជា​ប្លែក​ដែល​ឃើញ​ខ្ញុំ​បង្រៀន​ភាសា​កូរ៉េ​ព្រោះ​ខ្ញុំ​ជា​ថៃ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សរសេរ និង ប្រើ​ប្រាស់​វា​ជា​ញឹក​ញាប់ ការ​រៀន​ភាសា​កូរ៉េ​របស់​អ្នក​នឹង​រីក​ចម្រើន”។
    ពេល​សួរ​ថា តើ​ពាក្យ​កូរ៉េ​អ្វី​ដែល 2PM ចង់​បង្រៀន​ទៅ​កាន់ fan Taec-yeon បាន​និយាយ​ថា  “ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ចង​​ចាំ​ពាក្យ “oppa” (ពាក្យ​ដែល​នារី​កូរ៉េ​និយាយ​សំដៅ​លើ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង) បើ​ទោះ​ជា​ពាក្យ​នេះ​ជា​ពាក្យ​ដែល​និយាយ​ដោយ​នារី​ក៏​ដោយ”។

    ប្រភព៖ asianfanatics
    រូបភាព៖ asianfanatics & niesa87himura



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.