បញ្ចាំងរឿងអាសអាភាស ក្នុងរថយន្តតាក់ស៊ីស្រុកខ្មែរ

Posted on
  • Saturday, March 17, 2012
  • by
  • angco.co
  • in
  • Labels:

  • មិត្តអ្នកអានខ្លះប្រហែលជាធ្លាប់បានឃើញ វីដេអូ អំពី តាក់ស៊ី ខ្មែរដែលបញ្ចាំងរឿងអាសអាភាស ក្នុងឡានដើម្បីកំដរអារម្មណ៍អ្នកដំណើរមិនឱ្យអផ្សុក ។ ពូបើក តាក់ស៊ីក្នុង វីដេអូនេះ មានការច្នៃប្រឌិដ្ឋខ្ពស់ ប្រែកញ្ចក់មើលក្រោយរបស់រថយន្តទៅជាអេក្រង់ វីដេអូ បង្កើតការកំសាន្តក្នុងរថយន្ត ដូច ក្នុងយន្តហោះ ដែលធ្វើដំណើរឆ្លងទ្វីប ។ ប៉ុន្តែខុសបន្ដិចត្រង់ថាគាត់ជ្រើសរើសយក រឿងអាសអាភាស ក្តៅសាច់ មកបញ្ចាំងទៅវិញ។

    អ្នកដំណើរម្នាក់ ប្រហែលជាជនជាតិបរទេស មិនអាចទ្រាំនឹងការច្នៃប្រឌិដ្ឋនេះ ក៏ថតទិដ្ឋភាពនេះ ទុកចែករំលែក មិត្តភ័ក្តិ ។ តាក់ស៊ីនេះធ្វើដំណើរពី សៀមរាប ទៅ អន្លង់វែង ។ មើលទៅដូចជាគ្រោះថ្នាក់ដល់ហើយ បញ្ជារថយន្តក្នុង ស្ថានភាពបែបនេះ។ នេះមិនមែនជួយបំបាត់ការអផ្សុកទេ វារឹតតែធ្វើឱ្យពោបាកក្នុងខ្លួនទាំងអ្នកដំណើរ និង អ្នកបើក។
    តើនៅទៅជាយ៉ាងណាបើមាន អ្នកដំណើរស្រីក្នុងរថយន្តនោះ? តើមានប្រិយមិត្តណាដែលធ្លាប់មាន បទពិសោធន៍ បែបនេះដែរឬទេពេលធ្វើដំណើរក្នុងឡានតាក់ស៊ី? សូមមើលរូបក្នុងអេក្រង់ និង វីដេអូដែលខ្មែរឡូត កាត់សំឡេងចោល ព្រោះថាសំឡេងពិតជាឱ្យព្រឺ។ បើមិត្តអ្នកអានចង់ស្ដាប់សំឡេងផ្ទាល់ សូមចុចលីង បន្ទាប់ពីវីដេអូ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.