Lady Gaga ចង់បានកូនច្រើន

Posted on
  • Saturday, March 17, 2012
  • by
  • angco.co
  • in
  • Labels: ,

  • កំពូលតារាចម្រៀង អាមេរិកាំងដ៏ល្បីល្បាញ ស្តាយប្លែកៗ Lady Gaga បានបង្ហាញពីគំនិតជាម្តាយក្នុងពេល សម្ភាសជាមួយ Oprah Winfrey។
    តាមប្រភពព័ត៌មានពីទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ថា កំពូលតារាចម្រៀងវ័យ ២៥ឆ្នាំ Lady Gaga បានប្រាប់ទៅ Oprah Winfrey ក្នុងពេលផ្តល់បទសម្ភាសក្នុងពេលថ្មីៗនេះថា នាងមិនត្រឹម តែចង់មានកូនទេ គឺនាងចង់មានកូនច្រើនទៀតផង ។
    Lady Gaga បានប្រាប់ម្ចាស់កម្មវិធីវ័យ៥៨ឆ្នាំថា « ពិតណាស់ខ្ញុំចង់បានកូនច្រើនតែមិនមែនច្រើនហួសហេតុទេ ហើយក៏មិនមែនមួយដែរគឺប្រហែលបីនាក់ប៉ុណ្នោះ» ។
    Gaga បន្ថែមថា កាលដែលនិយាយបែបនេះមានន័យថានាងចង់បានស្វាមី និងចង់មានគ្រួសារមួយ ដែលមានគ្នា ច្រើនតែមិនមែនឆាប់ៗនេះទេ៕
    ប្រែសម្រួលៈ ទូច សុខលីដា
    ផ្តល់សិទ្ធដោយ ដើមអម្ពិល



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.