បុរសម្នាក់ សម្លាប់ម្តាយក្មេក និង​ ក្មួយខាងប្រពន្ធរបស់ខ្លួន

Posted on
  • Sunday, March 4, 2012
  • by
  • angco.co
  • in
  • Labels:

  • បុរសម្នាក់ បាន សម្លាប់ម្តាយក្មេក និង​ ក្មួយខាងប្រពន្ធ ដោយសារតែប្រពន្ធរបស់គាត់សុំ លែងលះនៅខេត្ត ខ្វាងចូវ ប្រទេសចិន ។ តាមការសារភាពរបស់ គាត់បានអោយដឹងថា ពួកគាត់បានរៀបការតាំងពី​ ចុងឆ្នាំ ២០០៤ ប៉ុន្តែប៉ុន្មានខែកន្លងមកនេះប្រពន្ធ របស់គាត់បានសុំគាត់លែងលះ​ ដោយសារការរស់នៅមិនចុះសំរុងនឹងគ្នា ហើយនៅពេលដែលគាត់បាន ទៅផ្ទះម្តាយក្មេករបស់គាត់ ត្រូវម្តាយក្មេក ស្តីបន្ទោសអោយយ៉ាងខ្លាំង ជាហេតុបណ្តាល​ អោយកើតមានគំនុំសងសឹក ។​ លោកបានបន្តទៀតថា នៅថ្ងៃកើតហេតុលោកបាន ឡើងលើផ្ទះម្តាយក្មេករបស់លោក តាមដំបូលហើយ យកបំពង់ទីប ដែលវាយសំពងគាត់រហូតដល់ដាច់ខ្យល់ស្លាប់ ហើយបានចូលទៅខ្ទប់មុខ កូនក្មេងអាយុ ១​ ឆ្នាំម្នាក់ទៀតដែលត្រូវជា កូនបងប្រុស របស់ប្រពន្ធគាត់។ គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះបានធ្លាប់គំរាម ប្រពន្ធរបស់គាត់ថា បើសិនជាលែងគ្នា គាត់នឹងសម្លាប់ មួយគ្រួសារ នេះចោលទាំងអស់ ហើយគាត់នឹងសម្លាប់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែនៅពេលដែលប៉ូលិសចាប់គាត់ ឡើងលើឡាន គាត់បានរត់ចុះពីលើឡាន ដោយយំប្រាប់ថា គាត់ខ្លាចអ្នកនៅក្នុងគុកវាយ គាត់រហូតដល់ស្លាប់ទៅវិញ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.