ប្រយោជន៏ នៃ ដំណេក ពេលថ្ងៃ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ត្របកភ្នែក ប្រែជាធ្ងន់ ក្រោយពេលបរិភោគ អាហារថ្ងៃត្រង់រួច ? អ្នកជំនះ ដោយមិនព្រមធ្មេច មួយស្រឡេត តើមែនទេ ? ជាការមិនធម្មតា សម្រាប់យើងទេ ព្រោះតាមកម្មវិធីចិត្តសាស្ត្រ គឺគេឲ្យយើងសម្រាកធ្វើការងារ នៅចន្លោះពីម៉ោង ១៣ ទៅ ១៥ រសៀល ដែលជាពេល ដែលខួរក្បាល ត្រូវឈប់សំរាក ។ ដូច្នេះ យើងគួរយកតម្រាប់តាម ជនជាតិអេស្ប៉ាញ ឬជនជាតិក្រិច ដោយដេក សម្រាកពេលថ្ងៃ និងបានសម្រាក យ៉ាងពិតប្រាកដ ។
    ជាពិសេស ដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែន សម្ពាធសរសៃឈាមក្រហម និងជួយឲ្យ ដំណើរ នៃជីវសាស្ត្រ ប្រព្រឹត្តិទៅ យ៉ាងទៀងទាត់ ពីព្រោះថា ការសម្រាកពេលថ្ងៃចំនួន ៣០ នាទី ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺ បេះដូង ទាក់ទងនឹង សរសៃឈាម បានដល់ទៅ ៣០ ភាគរយ ។
    តាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអាមេរិក និងជនជាតិអឺរ៉ុប ដំណេកពេលថ្ងៃ ធ្វើឲ្យយើងកើនកម្លាំងពី ៤ទៅ ៥ដង ដោយ ធ្វើឲ្យសាច់ដុំ និងខួរក្បាល បាត់អស់ការនឿយហត់ ក្រោយពីពេលដែលយើង បានធ្វើការអស់រយៈពេល ជាច្រើនម៉ោង ៕
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.