សមត្ដកិច្ច ឃាត់ខ្លួន ជនជាប់សង្ស័យ ប្រើប្រាស់ថ្នាំញៀន ចំនួន ៦ នាក់ នាំមកស្នងការដ្ឋាន ដើម្បីធ្វើការអប់រំ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្ដកំពតៈ ជនជាប់សង្ស័យ ប្រើប្រាស់ចែកចាយថ្នាំញៀន ប្រុស-ស្រី ចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្ដធ្វើការឃាត់ខ្លួនទុក នៅឯ ការិយាល័យកណ្ដាល យុត្ដិធម៌ ដើម្បីធ្វើការអប់រំ ពីព្រោះសមត្ថកិច្ច មិនអាចរកឃើញ នូវវតត្ថុតាង សម្រាប់ធ្វើការ ចោទប្រកាន់ ដោយសារជនសង្ស័យខាងលើ បំផ្លាញភស្ដុតាងចោលអស់ មុនពេលសមត្ថកិច្ច បានទៅដល់បន្ដិច ។
    ការឃាត់ខ្លួន ជនជាប់សង្ស័យទាំង ៦ នាក់ខាងលើ ធ្វើឡើងនៅវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ នៅ ចំណុចបន្ទប់ផ្ទះជួល មួយកន្លែង ពីខាងក្រោយ រោងចក្រទឹកកកចាស់ របស់តាឃៀង ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែង ក្រុងកំពត់ ខេត្ដកំពត ។
    នគរបាលបានឲ្យដឹងថា ជនជាប់សង្ស័យទាំង ៦ នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះ ហាន់ បូរ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំជុំ គ្រៀល ស្រុក ទឹកឈូ ខេត្តកំពត ទី២- ឈ្មោះ អ៊ុង មករា ហៅតាន់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្ដកំពត ទី៣- ឈ្មោះ  អ៊ុយ សុខហេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូក ខេត្ដកំពត់ ទី៤-ឈ្មោះ រុន សុខា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូក ខេត្ដកំពត ទី៥- ឈ្មោះ ស ស្រីដា ភេទស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិតាឌឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត និងទី៦-ឈ្មោះ នី ម៉ាកា ភេទស្រី អាយុ២០ ឆ្នាំ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត ។
    តាមសមត្ថកិច្ច នគរបាល យុតិ្តធម៌ស្នងការខេត្ដ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងនៅវេលាព្រឹកថ្ងៃទី០២ ខែមីនា ថា កម្លាំងសមត្ថកិច្ច ធ្វើការបង្រ្កាប មុខសញ្ញា ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ឈានទៅដល់ ការឃាត់ខ្លួនជនជាប់សង្ស័យ ប្រុស-ស្រី ចំនួន៦នាក់ នៅអាសយដ្ឋាន កន្លែងឃាត់ខ្លួនខាងលើ ប៉ុន្តែការឃាត់ខ្លួននេះ សមត្ថកិច្ច មិនអាចរកឃើញនូវភស្ដុតាងបានទេ ពីព្រោះជនជាប់សង្ស័យ ទាំងអស់នេះ ហាក់ដូចជាដឹងមុនថា មានសមត្ថកិច្ចមកបង្រ្កាប ហើយត្រូវបំផ្លាញ វត្ថុតាំងថ្នាំញៀនចោល ។ នគរបាលដដែលបាន បញ្ជាក់ ទៀតថា ជនសង្ស័យទាំងអស់មានចំនួន ៧ នាក់ តែត្រូវរត់គេចខ្លួនម្នាក់ ពេលកម្លាំងសមត្ថកិច្ចទៅដល់ ។ ក្រោយពេលឃាត់ខ្លួន ពួកជន សង្ស័យខាងលើ ត្រូវសមត្ថកិច្ចរាយការណ៍ ជូនទៅលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពត ។ អាស្រ័យដោយ ជនសង្ស័យទាំង ៦ នាក់នេះ ធ្លាប់ធ្វើការប្រើប្រាស់ថ្នាំញៀនកន្លងមក សមត្ថកិច្ចក៏សុំយោបល់ ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការអប់រំ និងឲ្យត្រឡប់ទៅផ្ទះវិញ នៅវេលាល្ងាចថ្ងៃទី០២ ឬក៏ថ្ងៃទី០៣ ខែមីនា ។

    គួរបញ្ជក់ផងដែរថា ក្រុមជនសង្ស័យខាងលើនេះ គឺធ្លាប់ធ្វើការប្រើប្រាស់ថ្នាំញៀន ឈានទៅដល់ការចែកចាយទៀតផង រាប់ខែកន្លងមក ហើយ អ្នកខ្លះរាប់ឆ្នាំហើយ ហើយនគរប្រើកម្លាំងសម្ងាត់ តាមដានក្រុមនេះជាយូរមកហើយដែរ ប៉ុន្តែប្រតិបត្តិការលើកនេះ មិនបានជោគជ័យ ទេ ដោយគ្មានភស្តុតាងណាមួយ សម្រាប់ធ្វើការចោទប្រកាន់បានឡើយ ហើយការឃាត់ខ្លួននេះ យោងទៅតាមចម្លើយសារភាពខ្លះ របស់ជន សង្ស័យ ម្យ៉ាងវិញទៀត ជនសង្ស័យខាងលើ សុទ្ធសឹងជាមុខសញ្ញា តែឱកាសល្អសម្រាប់ជនជាប់សង្ស័យ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ គ្រាន់តែធ្វើការអប់រំ ហើយឲ្យវិលត្រឡប់ ទៅផ្ទះវិញ តែប៉ុណ្ណោះ ៕
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.