ឡុង វីរៈយុទ្ធ មិនទាន់មាន​ ពេលគិតរឿង គូស្រករ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ភ្នំពេញ៖ តារាសម្តែង វ័យក្មេង រូបស្រស់សង្ហារ ដែលទស្សនិកជនស្គាល់ តាមរយៈការសម្តែង នៅក្នុងខ្សែភាពយន្តរឿង ”ភូមិខ្ញុំស្រស់ឆើតឆាយ” លោក ឡុង វីរៈយុទ្ធ (ហៅនាយភូ) បានបង្ហើបថា រូបលោកមិនទាន់មានគូកំណាន់ចិត្ត ឬក៏សង្សារនៅឡើយទេ ព្រោះថារវល់ជាមួយការសិក្សា និងការងារសិល្បៈច្រើនពេក គ្មានពេលគិតរឿងគូស្រករទេ។
    លោក វីរៈយុទ្ធ តារាសម្តែង ដែលភាគច្រើន ចូលចិត្តសម្តែងជាតួក្រម៉ិចក្រមើម ធ្វើឲ្យទស្សនិកជនជាច្រើន ផ្ទុះសំណើចជាមួយការសម្តែងរបស់លោកនោះ បានប្រាប់ឲ្យដឹង នៅពេលដែលមានប្រិយមិត្តទូរស័ព្ទចូលរួមហើយ សួរពីរឿងបេះដូងរបស់លោក ថាពេលនេះមានម្ចាស់បេះដូងហើយឬនៅនោះ?
    ទាក់ទងនឹងសំណួរនេះ បានធ្វើឲ្យបុរសសង្ហារដែលទស្សនិកជនភាគច្រើនតែងតែ ហៅលោកថា នាយភូ ឆ្លើយទាំងមុខក្រហមថា ”រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់មានសង្សារ ឬក៏គូកំណាន់ចិត្តទេ ព្រោះរវល់ខ្លាំងពេក ពេលខ្លះស្ទើរតែគ្មានពេលសិក្សាផង មានពេលឯណាទៅគិតរឿងហ្នឹងនោះ”។
    លោក ភូ បានបន្ថែមទៀតថា ពេលនេះលោកកំពុងតែរវល់ជាមួយការត្រៀមថតរឿង ព្រោះថា មានផលិតកម្មច្រើនណាស់បានទាក់ទងមកលោក ប៉ុន្តែក៏មានខ្សែភាពយន្តខ្លះ លោកក៏មិនបានទទួលដែរ ដោយសារតែគ្មានពេលថតឲ្យពួកគេ។ ម្យ៉ាងរឿងខ្លះ គឺត្រូវថតជាន់ថ្ងៃគ្នា ទើបធ្វើឲ្យលោកទទួលបានខ្លះ អត់ខ្លះបែបនេះ។ ដូចជានៅក្នុងខែមីនានេះ លោកក៏កំពុងតែត្រៀមថតរឿងថ្មីមួយទៀត គឺរឿង ”កំពូលស្នេហ៍៣នាក់” ក្រោយពីថតរឿងនេះចប់ គ្រោងនឹងដាក់បញ្ជាំងនៅក្នុងស្ថានីយទូរទស្សន៍។
    គួររំលឹកផងដែរថា លោក ឡុង វីរៈយុទ្ធ គឺជាអតីតហ្វ្រេសស៊ីប៊យ ចំណាត់ថ្នាក់លេខ៤ តាំងពីឆ្នាំ២០០៧ ក្រោយមកលោក ក៏បានចាប់ផ្តើមសម្តែង ខ្សែភាពយន្តដោយគ្រោងតំណែង ជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ, ចាញ់ចិត្តត្បិតស្រឡាញ់ និងរឿងមួយចំនួនទៀត» ហើយក៏ទស្សនិជនខ្លះ ក៏បានស្គាល់លោក តាមរយៈការថតស្ពតពាណិជ្ជកម្ម កាយវិការខារ៉ាអូខេ និងថតស្ពតសំអាងការជាច្រើនទៀតផងដែរ៕
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    ដកស្រង់ពី៖ dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.