ហោរាសាស្រ្តថៃ្ងសុក្រទី០២ខែមិនាឆ្នំា២០១២

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ជូត
    រាសីថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការងាររកទទួលទានមានភ្ញៀវចូលជាប្រចាំ ថ្ងៃនេះមើលទៅអាច
    មានបញ្ហាបន្តិចបន្តួចតែមិនចោទជាធំណាស់ណានោះទេ។ ធ្វើដំណើរទៅណាមកណាប្រយ័ត្ន
    ប្រយែងជាពិសេសតាមផ្លូវឆ្ងាយអាចមានបញ្ហាបន្តិចបន្តួច។ ទំនាក់ទំនងស្នេហាគ្មានភាពក្រហល់
    ក្រហាយនោះទេ។
    ឆ្លូវ
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ កិច្ចការរកប្រកបរបរទទួលទានមិនកាក់កបសោះថ្ងៃនេះ មាន
    ភ្ញៀវដែរតែគេដើររំលង ភ្ញៀវក៏រំលងលាភក៏រំលង។ ដំណើរផ្លូវឆ្ងាយជិតអាចមានបញ្ហាដូចនេះ
    គួរណាកុំចេញទៅណាបើមិនមានការសំខាន់ប្រយ័ត្នមានបញ្ហាបង់ខាតប្រយោជន៍អត់អំពើ។
    ស្នេហាថ្ងៃនេះកុំស្រដីច្រើនប្រយ័ត្នមានបញ្ហាប្រះឆាចាក់ស្រេះស្រាយមិនចេញ។
    ខាល
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ កិច្ចការរកទទួលទានសព្វគ្រប់មុខថ្ងៃនេះមិនទទួលបានផលសោះ
    បើលោកអ្នកជាអ្នករកស៊ីរត់ការផ្សេងៗថ្ងៃនេះពុំមែនជាវេលាល្អរបស់អស់លោកអ្នកនោះទេសូម
    កុំទាន់អាលសម្រេចការងារផ្សេងៗ។ ធ្វើដំណើរផ្លូវឆ្ងាយជិតថ្បិតមិនមានបញ្ហាធំដុំក៏អាចមានបញ្ហា
    តូចតាចដែលប៉ះពាល់ដល់ការងារផ្សេងដែរ។ ស្នេហាថ្ងៃនេះរកាំរកូសបន្តិចដូចនេះហើយកុំស្រដី
    ច្រើនព្រោះអាចមានរឿងធំធ្លោយចេញពីសម្ដីនិយាយមិនគិត។
    ថោះ
    រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះប្រកបទៅដូចសព្វមួយដង តែក្នុងនោះ
    ក៏តំរូវអោយប្រឹងប្រែងបន្តិចដែរខ្លាចមានបញ្ហា។ ធ្វើដំណើរទៅណាមកណាមិនមានអ្វីអាក្រក់
    អោយកត់សម្គាល់នោះទេ។ ស្នេហាធម្មតាមិនមានអ្វីប្រេះឆានោះទេ ការចេះយល់ចិត្តគ្នា
    គឺជាវិធីល្អបំផុត។
    រោង
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានមានបានជាលំដាប់ ថ្ងៃនេះសម្រាប់អ្នកដែល
    មានបំណងចង់បើកអាជីវកម្មថ្មីសូមរួសរាន់ទាន់វេលាល្អ ប្រសិនបើអ្នកស្វែងរកការងារថ្មីមុខជា
    ទទួលបានដូចក្ដីប្រាថ្នា។ ធ្វើដំណើរទៅណាមកណាមិនមានអ្វីជាបញ្ហាចោទនោះទេ។ ស្នេហា
    ល្អូកល្អើនត្រជាក់ដូចទឹកអម្រឹត បើអ្នកមិនទាន់មានស្នេហាថ្ងៃនេះអាចមានអ្នកយល់ចិត្តប្រទះគ្នា
    បានយ៉ាងងាយ។
    ម្សាញ់
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានរបស់អ្នកអាចជួបនឹងរឿងអាស្រូវ
    ដូចនេះថ្ងៃនេះសូមមេត្តាកុំសម្រេចកិច្ចការធំ។ ធ្វើដំណើរទៅណាមកណាសូមមេត្តាប្រយ័ត្ន
    ព្រោះអាចមានបញ្ហាធំដុំកើតឡើងមើលមិនឃើញ។ ស្នេហាថ្ងៃនេះមិនធម្មតាបើជាមនុស្ស
    មានគ្រួសារឬអ្នកយល់ចិត្តគួរណានៅអោយឆ្ងាយពីមនុស្សស្រីព្រោះអាចមានបញ្ហា។
    មមី
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកគួរណាប្រយ័ត្នពាក្យសម្ដីព្រោះអាចមានបញ្ហា
    ដោយសារមាត់។ រាល់ការងារសូមកុំប្រញាប់សម្រេចចិត្តព្រោះអាចបណ្ដាលអោយខូចការ។
    ធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នព្រោះមានគ្រោះថ្នាក់ចាំគ្រប់ទិស។ ស្នេហាមាន
    ការរកាំរកូសច្រើន។
    មមែ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលជាអាជិវករនិងទទួលបានជោកជ័យលើអាជីវកម្ម
    គ្រប់ប្រភេទ ប្រសិនបើអស់លោកជាអ្នកធ្វើការការិយាល័យថ្ងៃនេះអាចជាមានការងារច្រើន
    ព្រោះអាចមានលាភបានឡើងដំណែង។ ធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយ។
    ស្នេហាថ្ងៃនេះជួបតែភាសាបង អូនល្អូកល្អើនផ្អែមដូចស្ករត្នោតខ្ទះថ្មី។
    វក
    រាសិថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការប្រកបរបររកទទួលទានមានភ្ញៀវចូលជាធម្មតាមិនមានអ្វី
    ប្លែកជាសម្គាល់នោះទេ តែបើចង់បានលាភចូលគួរណាតែប្រឹងបន្តិច។ ធ្វើដំណើរទៅណាមក
    ណាប្រុយ័ត្នប្រយែងបន្តិចព្រោះខ្លាចមានបញ្ហាមើលមិនឃើញ។ ស្នេហាមិនមានអ្វីប្លែកជាង
    សព្វមួយដងនោះទេ។
    រកា
    រាសីថៃ្ងនេះល្អបង្គួរ។ កិច្ចការងារប្រកបរបរទទួលទានមានភ្ញៀវចូលជាធម្មតាតែហាមមិន
    អោយធ្វើដំណើរផ្លួវឆ្ថាយព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ចំណែកបញ្ហាស្នេហា
    ដំណើរការទៅជាធម្មតារៀងរ៉ាវបន្តិចបន្តួចត្រូវចេះអត់អោនអោយគ្នាជៀសវាងស្រីប្រកាន់
    ប្រុសប្រកែក។
    ចរ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាលកិច្ចការរកទទួលទានមានភ្ញៀវចូលឥតដាច់ លុយកាក់
    ហូរចូលដូចត្រូវបានឆ្មាបក់ដៃហៅហេង។ ការធ្វើដំណើរទីជិតទីឆ្ថាយ ជួបតែសុខសប្បាយ។
    ស្នេហាល្អូកល្អើនត្រជាក់ប្រៀបបាន ទឹកអម្រិត។
    កុរ
    រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ តែកុំប្រញាប់
    ជឿពាក្យអ្នកដទៃព្រោះអាចនាំអោយខូចការ។ ធ្វើដំណើរទៅណាមកណាគួរប្រយ័ត្នព្រោះ
    អាចមានសត្វនាំរឿង។ ស្នេហាពុំមានអ្វីខុសប្រកតីឡើយ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.