Google នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លាអាមេរិក ចំពោះអ្នកដែលអាច hack Google Chrome បាន

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:
  • ថ្មីៗនេះទស្សនាវដ្តី Forbes ទើបតែបានបង្ហើបនូវ ដំណឹងដ៏គួរអោយ  ចាប់អារម្មណ៍បំផុតមួយ
    និងប្រាកដណាស់ថា  នឹងធ្វើអោយអ្នកពិភព  បច្ចេកវិទ្យាមានការភ្ញាក់  ផ្អើលយ៉ាងខ្លាំងជាក់ជា
    មិនខាននោះឡើយ ជាពិសេសបំផុតនោះ  គឺបណ្តាអ្នកជំនាញខាង Hack ទាំងឡាយនៅទូ
    ទាំងពិភពលោកយើង  នេះខណៈពេលដែល  ក្រុមហ៊ុន"យក្ស" Google ប្រកាសជូនដំណឹងថា
    ខ្លួននឹងប្រគល់រង្វាន់ជា  ទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិកទៅអោយបុគ្គលណាដែលអាច
    Hack Browser Google Chrome របស់ខ្លួនបាន។
    ដូចដែលអ្នកប្រើប្រាស់បានដឹងរួចមកហើយថា ចាប់តាំងពីពេលដែលចាប់កកើតមានឡើង
    ជាលើកដំបូងរហូតមកដល់បច្ចុប្បន្ននេះ កំណែ Google Chrome នៅតែជាកំណែមួយដែល
    មានសុវត្ថិភាពល្អបំផុតនិងមិនដែលជួបប្រទះនូវបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធសុវត្ថិ
    ភាពនោះឡើយ គឺផ្ទុយស្រឡះពី Safari, Internet Explorer និង Firefox ដែលសុទ្ធតែធ្លាប់ជា
    អ្នករងគ្រោះពីសំណាក់ពួក hacker ផ្សេងៗនោះ។

    ដើម្បីជាការបកស្រាយចំពោះមូលហេតុដែលថាហេតុអ្វីបានជា Google ហ៊ានប្រគល់រង្វាន់ជា
    ទឹកប្រាក់ឡើងរហូតដល់ ១លានដុល្លាអាមេរិកសំរាប់ពួក Hacker ណាដែលអាច Hack កម្មវិធី
    Browser របស់ខ្លួនបាននោះ, ក្រុមហ៊ុន Google បានអោយដឹងថា " ចំពោះការដែលប្រគល់
    រង្វាន់ជាទឹកប្រាក់មានចំនួនដ៏ច្រើនមហាសាលនេះទៅអោយបណ្តាបុគ្គលណាដែលអាចរក
    ឃើញនូវកំហុស(ក្នុង Browser) គឺជាកត្តាចាំបាច់បំផុត, ប្រការនេះមិនត្រឹមតែជួយអោយក្រុម
    យើងខ្ញុំអាចរកឃើញនូវកំហុសឆ្គងទាំងឡាយដែលកើតមានឡើងនៅក្នុងប្រព័ន្ធការពារសុវត្ថិ
    ភាពប៉ុណ្ណោះនោះទេ តែថែមទាំងជួយអោយយើងខ្ញុំអាចធ្វើការអភិវឌ្ឍន៍និងបង្កើតឡើងនូវ
    កម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ដែលអាចជួយអោយសមិទ្ធិផលរបស់យើងខ្ញុំកាន់តែមាន
    សុវត្ថិភាពខ្លាំងឡើងនៅក្នុងពេលអនាគតទៀតផង"៕

    បញ្ចប់ផ្នែក IT ប៉ុន្មានឆ្នាំហើយសាកល្បងមើលក្រែងលោបាន ១លានដុល្លាចាយណា !!! 
    ប្រភព៖ Forbes



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.