Huawei បង្ហាញModem តូច​បំផុត​លើ​លោក!

Posted on
  • Saturday, March 3, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មី​ៗ​នេះ​ក្រុមហ៊ុន Huawei បាន​បង្ហាញ Modem ស៊េរី​ថ្មី HiMini E369 ដែល​មាន​រូប​តូច​បំផុត​លើ​ពិភពលោក​របស់​ខ្លួន​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក (MWC) 2012 ។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ itechnews។
    Modem ស៊េរី​ថ្មី​នេះ​មាន​កម្រាស់ ៨ម.ម, ប្រើ​បាន​ជាមួយ​ប្រព័ន្ធ WCDMA/HSPA+ និង GSM/EDGE ជាមួយ​នឹង​ល្បឿន 21Mbps, ប្រើ​ស្តង់ដារ USB connector, plug-and-play និង​មាន​៨ពណ៏​សម្រាប់​ជ្រើសរើស​ដូច​ជា៖ លឿង, ផ្កាឈូក, ត្រួយ​ចេក, ផ្ទៃមេឃ, ស, ទឹក​ប៊ិច, ក្រហម និង​ប្រផេះ។
    អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ​ប្រភព​ខាង​លើ​មិន​បាន​ប្រាប់​ពី​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​ជា​សាកល​នោះ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.