Jiyeon ត្រូវបានសាធារណៈជនបោះឆ្នោតជា តារាស្រីដែលមានផ្ទៃមុខស្អាតបំផុត

Posted on
  • Saturday, March 3, 2012
  • by
  • angco.co
  • in
  • Labels:

  • កាលពិថ្ងៃទី១មិនា កន្លងមកនេះ Clinic វេះកាត់កែសម្ភស្ស មួយបានបង្ហាញ ពិលទ្ធផលនៃការ
    បោះឆ្នោតស្ទង់មាតិមួយ លើប្រធានបទតារា ដែលមានមុខស្អាតជាង គេដែលបានទទួល
    ចម្លើយពីសាធារណៈជន ជាច្រើនដោយការស្ទង់មាតិ នេះបានចាប់ផ្ដើមពី ថ្ងៃទី៣០មករាដល់
    ថ្ងៃទី២៩កុម្ភះដែលមាន សហការីបានចាំសួរមាតិ សាធារណៈជនតាមផ្លូវ Myeongdong និង
    ផ្លូវ Apgujeong ដែលជាផ្លូវពាណិជ្ជកម្ម ដ៏សំខាន់មានមនុស្សចេញ ចូលជាប់ជានិច្ច។

    សាធារណៈជនភាគច្រើនបានគាំទ្រដល់នាង Jiyeon សមាជិកក្រុម T-ara ថានាងមាន
    ផ្ទៃមុខធម្មជាតិដែលគួរអោយទាក់ទាញជាងតារាណាៗទាំងអស់។ សរុបជាលទ្ធផល
    Jiyaon ទទួលបានការគាំទ្រ៤៣.២% ខណៈពេលដែល Seohyun សមាជិកក្រុម Girls'
    Generation ឋិតនៅលេខ២ជាមួយនឹងសម្លេងគាំទ្រ២៧.២% ហើយនាង YoonA ជា
    មិត្តរួមក្រុមឋិតនៅលេខ៣ជាមួយសម្លេងគាំទ្រ២៦.៧%។

    នាយកគ្រិះស្ថាន Clinic វេះកាត់កែសម្ភស្សដែលជាអ្នកបង្កើតអោយមានការស្ទង់មាតិ
    នេះឡើងបានប្រាប់ថា នារីៗទាំងនេះមានមុខដ៏ស្រស់ស្អាតពីធម្មជាតិគួបផ្សំជាមួយនឹង
    ការតុបតែងដែលធ្វើអោយពួកនាងកាន់តែស្អាតមួយកំរិតទៀត ហើយបានក្លាយជាទី
    ពេញចិត្តរបស់មនុស្សគ្រប់រូប។ ប្រភពពី៖​ allkpop



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.