Apple ​​ក្រុមហ៊ុន​ទទួល​ការ​កោត​សរសើរ​បំផុត​លើ​លោក

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ BGR បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន Apple បាន​ជាប់​ឈ្មោះ​ជា​កំពូល​គេ​នៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​មាន​ការ​កោត​សរសើរ​បំផុត​លើ​លោក ដូច​ការ​រំពឹង​ទុក។
    នេះ​ជា​ការ​បោះ​ពុម្ភ​ផ្សាយ​មួយ​របស់ Furtune ដោយ​បាន​លើក​ឡើង​ថា “នេះ​នៅ​តែ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់ Apple”។ ការ​ទទួល​មរណភាព​របស់ Steve Jobs បាន​ធ្វើ​ឲ្យ​អនាគត​របស់ Apple មាន​ភាព​ស្រពេចស្រពិល​ ប៉ុន្តែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Tim Cook ក្រុមហ៊ុន​Apple នៅ​តែ​ជួប​រឿង​ល្អ​ៗ​ដដែល។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Cupertino មួយ​នេះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយ​បាន​បង្កើត​ទុន​ក្នុង​ទីផ្សារ​រហូត​ដល់ ៥០០ ពាន់​លាន​ដុល្លារ ដែល​បាន​ធ្វើ​ឲ្យ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​លោក។
    ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ជាប់​លេខ​នៅ​ក្នុង​ចំណោម​តំណែង​ទាំង​រួមមាន Google, Amazon, Coca-Cola, IBM, FedEx, Berkshire Hathaway, Starbucks, Procter & Gamble និង Southwest Airlines។
    ពិត​ជា​មិន​ធម្មតា​មែន ទោះ ​Steve Jobs ទទួល​អនិច្ចកម្ម​ក៏ ​Apple នៅ​តែ​ខ្លាំង។ ប៉ុន្តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា ទូរស័ព្ទ iPhone 4S ដែល​ជា​ទូរស័ព្ទ​ស៊េរី​ចុង​ក្រោយ​របស់ ​Apple មិន​បាន​ទទួល​ពាន​រង្វាន់​អ្វី​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ឡើយ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.