ថវិកាឧបត្ថម្ភ របស់សប្បុរសជន ប្រែក្លាយជាថវិកាចូល បុណ្យសពទារិកាអភ័ព្វ

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ ក្រោយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្វើការផ្សព្វផ្សាយនូវព័ត៌មាន និងរូបថត ស្ដីពីទារិកាអភ័ព្វមួយរូប ដែលត្រូវ បានឪពុកម្ដាយបំបរបង់ចោលឱ្យទៅនៅជាមួយជីដូន ដែលជាជនពិការនិងទុរគតជនមួយរូប រហូតដល់ធ្លាក់ខ្លួនស្គមស្គាំង នៅសល់ តែស្បែកដណ្ដប់ឆ្អឹង ស្ទើរតែដូចក្មេងសម័យ ប៉ុលពត រួចមកនោះ មានសប្បុរសជន ដែលជាមិត្ដអ្នកអាន របស់ដើមអម្ពិលជាច្រើនមានក្ដីអាណិតអាសូរដល់ទារិកា ខាងលើយ៉ាងខ្លាំង រហូតដល់ពួកគាត់មានក្ដីមេត្ដានាំគ្នាធ្វើការបរិច្ចាគ ថវិកាជាបន្ដបន្ទាប់ ទៅតាមធនធាន និងលទ្ធភាពរបស់ខ្លួន ដើម្បីផ្ដល់ឱ្យជីដូន របស់ទារិកាខាងលើ សម្រាប់ទិញម្សៅទឹក ដោះគោ អាហារបំប៉ន រួមទាំងគ្រឿង សម្រាប់ប្រើប្រាស់ផ្សេងៗ ផ្គត់ផ្គង់ដល់ទារិកាខាងលើនេះផងដែរ។ 
    ប៉ុន្ដែទឹកចិត្ដសប្បុរសរបស់ សប្បុរសជនខាងលើ បានក្លាយទៅជាភាព សោកសៅក្ដុកក្ដួលរន្ធត់ចិត្ដ និងសោកសង្រេង ភ្លាមៗ ខណៈដែលគេទទួលព័ត៌មានថាទារិកា ដ៏កំសត់ខាងលើនេះ បានទទួលមរណភាព ទៅហើយ នៅវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ កន្លង ទៅនេះ ខណៈដែលជំនួយឧបត្ថម្ភ មិនទាន់ ត្រូវបានគេបញ្ជូនទៅដល់ផងនោះ។
    ក្រោយទទួលដំណឹងថា ទារិកាកំសត់ ខាងលើបានទទួលមរណភាព ដោយសារតែ ជំងឺខ្វះអាហារូបត្ថម្ភ និងការទទួលបីបាច់ ថែរក្សាឱ្យបានដិតដល់ ពីអាណាព្យាបាល នោះរួចមក ក៏នៅមានសប្បុរសជនយកប្រាក់មក ឧបត្ថម្ភជាបន្ដបន្ទាប់ ប៉ុន្ដែប្រាក់ឧបត្ថម្ភខាង លើនេះបានប្រែក្លាយទៅជាថវិកា សម្រាប់ ចូលរួមបុណ្យសពទៅវិញ។
    សប្បុរសជនភាគច្រើន ដែលផ្ដល់ការឧបត្ថម្ភ សុទ្ធតែបាន អះអាងថា នេះគឺជារឿងសោកសង្រេង និងអាណិតអាសូរបំផុត  ហើយប្រសិនបើព័ត៌មាន ស្ដីពីទារិកា កំសត់ខាងលើនេះ ត្រូវបានផ្សព្វ ផ្សាយប៉ុន្មានថ្ងៃមុនច្បាស់ ជាត្រូវបានអាជ្ញាធរ សមត្ថកិច្ច ឬសប្បុរសជនដឹង យកទៅធ្វើការ ព្យាបាល ថែបំប៉ន មិនទុករហូតដល់ ជួបនូវ រឿងអកុសលបែបនេះនោះទេ។ ក្នុងនោះ សប្បុរសជនខ្លះ បានមានកំហឹងថា សភាព ទារកបែបនេះទៅហើយ ហេតុម្ដេចក៏អាជ្ញាធរ មូលដ្ឋាន ឬក៏អ្នកស្រុក អ្នកភូមិជិតខាង មិនជួយយកអសារឱ្យបានដិតដល់ ឬក៏ជូន ដំណឹងឱ្យបានទាន់ពេលវេលាសម្រាប់អាជ្ញាធរសមត្ថកិច្ច និងសប្បុរសជន មានលទ្ធភាពធ្វើ ការសង្គ្រោះ។
    ទោះបីជាកំហឹង ក្ដីសោកសង្រេងនិងភាព អាណិតអាសូរ របស់សប្បុរសជនក៏ដូចជាមិត្ដ អ្នកអានពុះកញ្ជ្រោលយ៉ាងណាក៏ដោយ ក៏វិញ្ញាណក្ខន្ធរបស់ទារិកា មិនអាច វិលវិញបាន ឡើយ ដូចនេះមានតែនាំគ្នាឧទ្ទិលកុសល សូម ឱ្យវិញ្ញាណក្ខន្ធទារិកាអភ័ព្វខាងលើនេះធ្វើ ដំណើរទៅកាន់សុគតិភពនិងចាប់ជាតិក្រោយៗ កុំឱ្យអភ័ព្វដូច ជាតិនេះទៀតតែប៉ុណ្ណោះ។
    ខាងក្រោមនេះ គឺជាបញ្ជីរាយនាមសប្បុរសជន ដែលបានធ្វើការឧបត្ថម្ភ និងចូលបុណ្យ ដល់សពទារិកាអភ័ព្វ ៖
    -លោក អ៊ី ឡុង អភិបាលស្រុកមង្គលបុរី ចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់គ្រួសារ សពចំនួន ៥០ម៉ឺនរៀល
    -លោកស្រី តិមា វិច្ឆិកាល ៥០ម៉ឺនរៀល
    -លោកឡុង ឌីម៉ង់ ៥០ ម៉ឺនរៀល គឺជាក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជានៅភ្នំពេញ។
    - លោក ឧកញ៉ា អ៊ូ ឆាយ ២០០ដុល្លារ
    - លោក លឹម សម្បត្ដិ ប្រធានក្រុមហ៊ុន Sky Media(Cambodia) Co.,LTD ៣០ដុល្លារ
    -លោកស្រី ហេង ម៉ាលី ព្រមទាំងក្រុម គ្រួសារ ២០ម៉ឺនរៀល
    - លោកស៊ុត រស្មី លោកស្រី ស្រ៊ុត សុភាព លោក ស្រ៊ុត សណ្ដាប់ លោកស្រី អិន រតនា ទឹកដោះគោ ១កេស
    -អ្នកស្រីអ៊ិន សុធារម្យនិងស្វាមី ៥ដុល្លារ
    -លោក សេង សុភក្ដ្រ និងភរិយា ១០ ដុល្លារ និង១ម៉ឺនរៀល
    -លោកអ៊ិន ស៊ីថា និងភរិយា ២ម៉ឺនរៀល
    -លោកគ្រូ អ្នកគ្រូ និងបុគ្គលិកបម្រើការ នៅវិទ្យាស្ថាន ប៊ែលធី សាខាទី២ ទួលទំពូង ថវិកា ១២ដុល្លារ លុយខ្មែរ ២៧.០០០រៀល មី ២កេស ទឹកសុទ្ធ ១កេស
    -លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត និងលោកស្រីចំនួន៥ម៉ឺនរៀល
    -លោក ប៊ុន ណាំអៀង ម្ចាស់ហាងអ៊ិន ធើណេត កាហ្វេយីហោ HBO ប៉ោយប៉ែត និងភរិយា ព្រមទាំងបុគ្គលិក ៣០ម៉ឺនរៀល
    -លោក សៀង សុភារ័ត្ន ម្ចាស់ហាងអ៊ិន ធើណេតនិងលក់ស្រាវីស្គី យីហោ EZE SHOP និងភរិយា ព្រមទាំងបុគ្គលិក ៣២ ម៉ឺនរៀល
    -លោក ចាន់ វាសនា អាជីវករនៅប៉ោយ ប៉ែត និង ភរិយា ១០០០បាត
    -លោក មាស ម៉េងហួង មន្ដ្រីនគរបាល ក្រុងប៉ោយប៉ែត និងភរិយា ០២ម៉ឺនរៀល
    -លោក គង់ វណ្ណៈ ជាងកាត់ដេរ និង ភរិយា ០២ម៉ឺនរៀល
    -ជាងជួសជុលទូរសព្ទ័ដៃ ផ្លូវចូលផ្ទះ សំណាក់ផ្កាយ៣ និងភរិយា ៥០០០រៀល
    -ព្រះតេជគុណ ហឿន សំនៀង ប្រធាន សមាគមជីវិតនិងក្ដីសង្ឈឹម នៅខេត្ដសៀម រាប ១៥ម៉ឺនរៀល ទឹកដោះគោ ១ កំប៉ុង។
    ជួសមុខឱ្យក្រុមគ្រួសារសព មជ្ឈមណ្ឌល ពត៌មានដើមអម្ពិល សូមថ្លែងអំណរអរគុណ យ៉ាងក្រៃលេង ចំពោះទឹកចិត្ដដ៏មហាសប្បុរស របស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី មិត្ដអ្នកអាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមកិច្ចការមនុស្សធម៌ តាមរយៈអង្គភាពយើងខ្ញុំ។
    សូមជូនពរឱ្យទេវតាឆ្នាំថ្មី តាមបីបាច់ថែ រក្សាសប្បុរសជនទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើនគ្រប់ៗគ្នា កុំបីឃ្លៀងឃ្លាតឡើយ៕
     Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.