គណៈរដ្ឋមន្រ្តីថៃ អនុម័តកញ្ចប់ថវិកា ឧបត្ថម្ភអ្នករងគ្រោះ ក្នុងចលាចល នយោបាយ នាឆ្នាំ ២០០៦-២០១០

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • បាងកក ៖ អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានថ្លែងថា គណៈរដ្ឋមន្ត្រីថៃ អនុម័តប្រាក់ឧបត្ថម្ភ សម្រាប់អ្នកបាត់ជីវិត និង រងរបួស របស់ក្រុមអាវក្រហម និងអាវលឿង ក្នុងហេតុការណ៍ ចលាចលនយោបាយ ចាប់តាំងពីឆ្នាំ ២០០៦-២០១០ ជាអ្វីដែលរដ្ឋាភិបាល ចាត់ទុកថា ជាកិច្ចប្រឹងប្រែង ស្វែងរកការផ្សះផ្សារជាតិ ។
    យោងតាម សារព័ត៌មាន INN នៅថ្ងៃពុធ ទី១១ ខែមករា នេះ បានឲ្យដឹងថា លោកស្រី ធិទីម៉ា ឆាយសែង អ្នកនាំ ពាក្យរដ្ឋាភិបាល ក្រុងបាងកក ថ្លែងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរសៀលនៅថៃ្ងទី ១០ ខែ មករា បានអនុម័ត លើ ការផ្តល់ប្រាក់ ឧបត្ថម្ភចំពោះជនរងរងគ្រោះ ពីហេតុការណ៍ចលាចល នយោបាយ នៅក្នុងប្រទេសថៃ ចាប់ពីមុនរដ្ឋ ប្រហារ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០០៦ រហូតដល់ ការផ្ទុះហិង្សា ជា យ៉ាងធ្ងន់ធ្ងរ រវាងចលនា ប្រជាធិបតេយ្យ ប្រឆាំងផ្តាច់ការ ( ក្រុមអាវក្រហម) និងរដ្ឋាភិបាល អាប់ភិស៊ីត នាអំឡុង ខែឧសភា ឆ្នាំ ២០១០  ដែលបណ្តាលឲ្យ ជនស៊ីវិលយោធា តម្រួត និង ជនបរទេស ស្លាប់ ៩១ នាក់ និង របួសជាង ២ ពាន់នាក់ ។
    លោកស្រី ធិទីម៉ា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ ឧបត្ថម្ភ សម្រាប់អ្នកបាត់បង់ជីវិត និង រងរបូស មិនថា ជាក្រុមអាវក្រហម ក្រុមអាវលឿង ឬ ក្រុមដទៃទៀត ក្នុងហេតុការណ៍ វិបត្តិនយោបាយផ្ទៃក្នុង ប្រទេសថៃ នាពេល ប៉ុន្មានឆ្នាំកន្លងទៅនេះនោះទេ ។ ចំពោះលក្ខខណ្ឌ នៃផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់អ្នកស្លាប់ម្នាក់ ត្រូវបានទទូលប្រាក់ ៤,៥ លានបាត អ្នកបាត់បង់អវៈយវៈ ឬពិការអចិន្ត្រៃយ៍ ទទូលប្រាក់ឧបត្ថម្ភ ៣,៦ លានបាត និង អ្នកធ្ងន់ធ្ងរទទួលប្រាក់ ១,១២៥ លានបាត ។
    លោកស្រី ធិទីម៉ា បានបញ្ជាក់ថា ទាំងនេះជាការបង្ហាញ ចំពោះការយកចិត្តទុកដាក់ និងគិតគូររបស់រដ្ឋាភិបាល យីងឡាក់ អំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា មិនរើសអើង និន្នាការនយោបាយ បក្ខពួក ក្រៅពីនេះ រដ្ឋាភិបាល មានបំណងផ្សះផ្សារជាតិ និង បង្រួបបង្រួមជាតិ ៕    



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.