ខេត្តព្រះវិហារ៖ នៅក្នុងដំណើរចុះបំពេញភារកិច្ចកាលពីពេលកន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទរួមដំណើរដោយឧត្តមសេនីយ៍ឯក គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ ព្រមទាំងនាយទាហានចំណុះអគ្គបញ្ជាការជាច្រើនរូបទៀតបានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារកងទ័ពនៅជួរមុខនៃទិសប្រាសាទព្រះវិហារ ហើយក្នុងដំណើរនេះដែរ នាយឧត្តមសេនីយ៍ គន់ គីម ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារកងទ័ព នៅវរៈសេនាតូច៣៨២របស់កងពលតូចអន្តរាគមន៍លេខ៨ នៅឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឳកាសនោះដែរនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខពីសំនាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះកងទ័ព និងគ្រួសារទ័ព នៅជួរមុខទាំងអស់ ដែលជានិច្ចកាល សម្តេច និងលោកជំទាវបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយុទ្ធជនគ្រប់រូប ព្រមទាំងក្រុមគ្រសារដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅជួរមុខ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា នៅពេលនេះ ថ្នាក់ដឹកនាំកងទ័ព រួមជាមួយអាជា្ញធរជាតិដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែន ក៏បានបែងចែកប្រគល់ដីជូនគ្រួសារកងទ័ពរួចហើយ ដោយក្នុង១គ្រួសារទទួលបានដី២ហិចតា ដើម្បីឲ្យគ្រួសារទាំងនោះមានលទ្ធភាពរានដីសំរាប់បង្កបង្កើនផល និងដាំដុះដំណាំផ្សេងៗដើម្បីរួមចំណែកលើការលើកកំពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរទ្បើងថែមទៀត។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកដល់បណ្តាអង្គភាពជួរមុខទាំងអស់ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព ត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វបន្ថែមទៀត ជាពិសេសទៀតនោះ គឺការជួយសំរួលនូវការលំបានគ្រប់បែបយ៉ាងរបស់គ្រួសារកងទ័ពនៅសមរភូមិមុខ ៕
ស៊ិន សុផល

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.