ចំពោះមុខពលរដ្ឋរាប់សែននាក់ដែលគាំទ្រ និងភ្ញៀវបរទេស ប្រធានាធិបតីនីការ៉ាហ្គ័រ លោកដានីញ៉ែល អូតេហ្គា បានស្បថចូលកាន់តំណែងនាថ្ងៃទី១១ មករាក្នុងអាណត្ដិឆ្នាំ២០១២-២០១៧ ។
នេះជាអាណត្ដិទី៣របស់លោកអូតេហ្គា ចាប់តាំងពីលោកជាប់ឆ្នោតជាលើកទី១នាឆ្នាំ១៩៨៥ ។ ចំពោះក្រុមបដិវត្ដន៍ប្រជាជនរំដោះសានឌីណូ ការដែលប្រធានាធិបតីអូតេហ្គា បន្ដជាប់ឆ្នោតនាំមកនូវផលប្រយោជន៍ជាច្រើន ។
ក្រុមអ្នកវិភាគយល់ឃើញថា ប្រសិនបើនៅតែបន្ដដើរតាមគោលនយោបាយដើម្បីផលប្រយោជន៍របស់មហាជននីការ៉ាហ្គ័រ ដែលលោកបានអនុម័តរហូតមកទល់ពេលនេះប្រាកដជាទទួលបានការស្រឡាញ់គោរពពីមហាជនយ៉ាងខ្លាំងជាបន្ដទៀត ។
ចូលរួមក្នុងពិធីស្បថឡើងកាន់តំណែងមានមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលប្រទេសជាច្រើនបានចូលរួម ក្នុងនោះមានប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកហ៊ូហ្គោ ឆាវេស ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាមូត អាម៉េតឌីណេចាត អនុប្រធានាធិបតីគុយបា លោករ៉ានីរ៉ូ វ៉ាល់ដេស... ។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង លោកអូតេហ្គា បានអំពាវនាវឱ្យពលរដ្ឋនីការ៉ាហ្គ័រ ផ្សះផ្សាគ្នា សាមគ្គីប្រយុទ្ធប្រឆាំងភាពក្រីក្រ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.