ភ្នំពេញ
៖ មន្ទីរសុខាភិបាលរាជធានី
ភ្នំពេញបានដឹកនាំក្រុមគ្រូពេទ្យស្មគ្រចិត្ដមួយក្រុមចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃការហូបចុកប្រចាំថ្ងៃនិងក្នុងការរស់នៅប្រកបដោយផាសុកភាពដែលពិធីនេះបានប្រព្រឹត្ដទៅនៅមុខវត្ដបទុមវតីខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១៤មករាម្សិលមិញនេះ
និង ដោយមានការចូលរួមពីលោករដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ម៉ម ប៉ុនហេង
និង លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិ បាលរាជធានីភ្នំពេញ
ព្រមទាំងប្រជាពល រដ្ឋប្រមាណជាងមួយរយនាក់ផងដែរ ។
តាមការបញ្ជាក់ឱ្យដឹងពីលោក សុខ សុគន្ធ
ប្រធានមន្ទីរសុខាភិបាលរាជ ធានីភ្នំពេញថា គោលបំណងដែលយើង
ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដចុះមក
ពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋនេះ គឺយើងផ្សព្វផ្សាយឱ្យពួកគាត់យល់ដឹងពីគ្រោះថ្នាក់នៃការហូបចុកចំណីអាហារ
ប្រចាំថ្ងៃនិងការរស់នៅប្រកបដោយ ផាសុកភាពព្រោះថាការហូបចុកចំណី
អាហារមិនស្អាតនិងមិនតាមការណែនាំរបស់គ្រូពេទ្យជាកត្ដាមួយដែលនាំឱ្យ
យើងងាយនឹងទទួលរងគ្រោះដោយសារ ជំងឺផ្សេងៗ ព្រោះថាចំណីអាហារបច្ចុប្បន្ន
វាសំបូរទៅដោយជាតិគីមីវាងាយនឹង
ផ្ដល់ការគ្រោះថ្នាក់ដល់អាយុជីវិតយើងណាស់ ដូចជាការបរិភោគសាច់ច្រើន
ពេកការបរិភោគចំណីរអាហារដែលមានជាតិប្រៃពេក ផ្អែមពេក សាបពេក និង
សម្រាកឱ្យបានគ្រប់គ្រាន់ ពិសេសសូម ឱ្យបងប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ។
លោកបានបន្ដថា ការចុះផ្សព្វផ្សាយ
ឱ្យប្រជាពលរដ្ឋយល់ដឹងអំពីសុខភាពនេះមន្ទីរសុខាភិបាលរាជធានីបានធ្វើការ
ផ្សព្វផ្សាយនៅរាជធានីបានចំនួន៤លើករួចមកហើយដែរ ។ គោលបំណងធំមួយ
ទៀតនោះគឺចង់ចលនាឱ្យបងប្អូនប្រជា ពលរដ្ឋគ្រប់រូបចូលរួមព្យាបាលដោយ
ចលនាគឺការហាត់បាណ្រឱ្យបានជាប្រចាំ ។
កន្លងមកប្រជាពលរដ្ឋគាត់ពុំបានយល់
ដឹងឱ្យបានជ្រៅជ្រះទេក្នុងការរស់នៅប្រកបដោយផាសុកភាព ។
លោក ម៉ម ប៉ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាលបញ្ជាក់ថា ការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋទូទៅបានយល់ដឹងអំពី
ផាសុកភាពក្នុងការរស់នៅនេះគឺជាកត្ដាមួយដែលត្រូវបានកាត់បន្ថយនូវហានិភ័យ
ទាំងឡាយដែលតែងតែកើតមកលើសុខភាពបងប្អូនប្រជាពលរដ្ឋយើងគ្រប់រូប មិនថា
អ្នកមានឬអ្នកក្រនោះទេឱ្យតែ មានជំងឺហើយបាក្រដជាសុខភាពបងប្អូនជួបនូវបញ្ហាសភាពទ្រុឌទ្រោមហើយ
មិនតែប៉ុណ្ណោះជីវភាពបងប្អូនប្រាកដ
ជាជួបនូវការលំបាកគ្រប់បែបយ៉ាងមិនខាន ។ លោកបន្ដថា
បើក្រុមគ្រួសារបង ប្អូនជួបនូវការលំបាកនោះក៏ជាបន្ទុក
មួយដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលផងដែរ ។
បញ្ហាមួយទៀតដែលបងប្អូនគួរតែជៀសវាងនោះគឺកុំពិសាស្រានិងជក់បារីហើយកុំបរិភោគចំណីអាហារណាដែលមាន
ជាតិគីមីច្រើនគួរណាស់ធ្វើការហាត់ប្រាណឱ្យបានគ្រប់ៗគ្នាព្រោះនេះជាជំរើសមួយដ៏ល្អសំរាប់បងប្អូន
៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.