វិចារណកថា៖ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា



​សមិទ្ធផល​ដែល​មិន​អាច​បដិសេធ​បាន​របស់​សម្តេច​ គឺជា​ជោគជ័យ​មិន​អាច​ កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា​
​ភ្នំពេញ៖ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ និង​១៩៨០​ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ របស់​កម្ពុជា​។​ កម្ពុជា​បាន​ស្វះ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​ សន្តិភាព​ និង​សន្តិសុខ​ ក្នុងអំឡុងពេល​នៃ​ដើម​ទសវត្សរ៍​ ឆ្នាំ​១៩៩០​។​ គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ ដែល​សម្រេច​បាន​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ឆ្នាំ​១៩៩៨​ បាន​ដាក់ចុះ​នូវ​កិច្ចការ​ជា​មូលដ្ឋាន​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ផ្ទៃក្នុង​ ភាព​សុខដុម​ នៃ​សង្គម​ និង​ទំនាក់​ទំនងជា​មិត្តភាព​ និង​សន្តិភាព​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ទូ​ទាំង​ពិភពលោក​។​
​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​គួរ​ជាទី​កោត​ស​សើរ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាសាទ​ អង្គរវត្ត​ និង​តំបន់​ជុំវិញ​ ៤០០​ គីឡូម៉ែត្រ​ក្រឡា​ ដែល​ពោរពេញ​ទៅ​ដោយ​ប្រាសាទ​បូរាណ​រាប់រយ​ ត្រូវ​បាន​ ចុះ​ឈ្មោះ​ ដោយ​ជោគជ័យ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩២​ ដែល​ផ្តល់​ឱ្យ​កម្ពុជា​នូវ​កិត្តិយស​ ជា​គោលដៅ​ទេសចរណ៍​ស្រប​តាម​ផ្លូវច្បាប់​នៅ​លើ​ផែនទី​ពិភពលោក​នោះ​ក៏​ដោយ​ ក៏​អសន្តិសុខ​ផ្ទៃក្នុង​ និង​ អ​ស្ថិរភាព​នយោបាយ​ បាន​នៅ​បន្ត​ជា​បញ្ហា​លំបាក​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ក្នុង​ទសវត្សរ៍​ ឆ្នាំ​១៩៩០​។​ ទសវត្សរ៍​ឆ្នាំ​២០០០​ បាន​បង្ហាញ​ពី​ការ​រីក​ចំរើន​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ដែល​ ត្រូវ​បាន​ចាត់ទុកជា​សសរ​ស្តម​មួយ​ នៃ​សសរ​ស្តម​ទាំង​ប្រាំ​នៃ​កំណើន​ និង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ មាន​កសិកម្ម​ ឧស្សាហកម្ម​កាត់ដេរ​ ទេសចរណ៍​ សំណង់​ និង​ការ​ផ្ទេរ​ប្រាក់​ដោយ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ បរទេស​ និង​ពលករ​ចំណាកស្រុក​។​
ចាប់តាំងពី​ចុងឆ្នាំ​១៩៩៩​ នៅ​ក្នុង​ស​ន្ទ​រក​ថា​នយោបាយ​របស់​សម្តេច​ទៅ​កាន់​ប្រជាជាតិ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​គតិបណ្ឌិត​ និង​ទស្សនៈវិស័យ​ ក្នុង​ការ​ដាក់​បញ្ចូល​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោល​ នយោបាយ​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ដកស្រង់​យក​មក​បង្ហាញ​ដូច​ខាងក្រោម​នេះ​៖
នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​១៩៩៩​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ទេសចរណ៍​ ជាមួយនឹង​ជំនឿ​ចិត្ត​ដ៏​មោះមុត​របស់​សម្តេច​ ដោយ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​មាន​ឧត្តមភាព​ប្រៀប​ ធៀប​នៅ​ក្នុង​ចំណោម​វិស័យ​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​វិស័យ​កសិកម្ម​ ក​សិ​-​ឧស្សាហកម្ម​ ផលិត​ កម្ម​ដែល​ត្រូវការ​កំលាំង​ពលកម្ម​ច្រើន​ និង​ទេសចរណ៍​។​ វិស័យ​ទាំងនេះ​ គួរតែ​អាច​បង្កើត​មូលដ្ឋាន​សម្រាប់​ ចាប់ផ្តើម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​
នៅ​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​នៃ​ក្របខ័ណ្ឌ​ គោលនយោបាយ​របស់​សម្តេច​ ដើម្បី​ «​កសាង​សក្តានុពល​វិស័យ​ទេសចរណ៍​ឱ្យ​ក្លាយជា​ក្បាលម៉ាស៊ីន​មួយ​ដ៏​ សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ការ​បង្កើត​ការងារ​ បង្កើន​ចំណូល​ និង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​»​។​
នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចង្អុលបង្ហាញ​ថា​ «​ស្ថិរភាព​ន​យោ​ បាយ​ និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​»​។​
នៅ​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​នាំមុខ​លើក​ឡើង​សក្តានុពល​នៃ​ ទំនាក់ទំនង​ជាក់ស្តែង​រវាង​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក​ដោយ​មាន​ប្រសាសន៍​ថា​ «​ទេសចរណ៍​ បើកចំហរ​ព្រំដែន​ និង​សេដ្ឋកិច្ច​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​មានឱកាស​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក​ សម្រាប់​សកម្មភាព​ ផលិតកម្ម​តម្លៃ​ខ្ពស់​ ការងារ​ និង​សេវាកម្ម​ផ្សេងៗ​។​
ក្នុង​ឆ្នាំ​២០០២​នោះ​ផង​ដែរ​ នៅ​ក្នុង​សុន្ទរកថា​៤​ដាច់​ដោយឡែក​ពី​គ្នា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ថ្ងៃ​ទី​១៨​ ខែ​មិ​នា​ ថ្ងៃ​ទី​២០​ ខែមិថុនា​ និង​ថ្ងៃ​ទី​១​ ខែកក្កដា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បរិក្ខារ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ ដែល​រួម​មាន​បណ្តាញ​ផ្លូវថ្នល់​ ទាន់សភាពការណ៍​ ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​ និង​កាលានុវត្តភាព​ទេសចរណ៍​ ទាំង​ក្នុង​ប្រទេស​ និង​ជាមួយនឹង​ បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​។​
សំខាន់​បំផុត​នោះ​ នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ «​គោល​ នយោបាយ​បើកចំហរ​ជើងមេឃ​»​ ដោយ​បាន​មាន​ប្រសាសន៍​ថា​៖​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​ គឺ​ ជា​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គន្លឹះ​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​មាន​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​ទេស​ ចរណ៍​របស់​យើង​»​។​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ ត្រូវ​បាន​គេ​យល់​ថា​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ បើកចំហរ​ទីផ្សារ​អាកាសចរណ៍​ ដែល​អាច​ត្រូវ​បាន​ធ្វើ​ឱ្យ​សម្រេច​ឡើង​តាម​មូលដ្ឋាន​ទ្វេរ​ភាគី​ក្នុង​តំបន់​ និង​ ពហុភាគី​។​
រយៈពេល​១០​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០១១​ លទ្ធផល​នៃ​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​នេះ​»​ គឺ​ មាន​ទំហំ​ធំធេង​ហួស​ពី​ការ​ប៉ាន់​ប្រមាណ​។​ មុន​ឆ្នាំ​២០០២​ មាន​តែ​ចំនួន​ជើងហោះហើរ​អន្តរជាតិ​តិចតួច​ ប៉ុណ្ណោះ​ចេញ​ និង​ចូល​ទីក្រុង​ភ្នំពេញ​ និង​សៀមរាប​ ដែល​ភ្ជាប់​កម្ពុជា​ទៅ​នឹង​តំបន់​ និង​ពិភពលោក​។​ បច្ចុប្បន្ន​ មាន​ជើងហោះហើរ​អន្តជាតិ​ប្រចាំ​ថ្ងៃជា​ច្រើន​ ហើយ​ក៏​មាន​ជើងហោះហើរ​អន្តរជាតិ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ចេញ​ និង​ចូល​ទីក្រុង​ភ្នំពេញ​ និង​សៀមរាប​ ដែល​ឆ្ពោះទៅ​ និង​មក​ពី​ទីក្រុង​បាងកក​ ប៉េ​កាំ​ង​ ហ្គ័​ង​ចូ​វ​ ហាណូយ​ ហុងកុង​ កូ​ឡា​ឡំ​ពួរ​ ហូ​ជី​មិ​ញ​ សឹ​ង្ហ​បូ​រី​ សៀង​ហៃ​ តៃប៉ិ​ វៀង​ចាន់​ និង​អ៊ី​ង​ឈាន់​។​ ចំនួន​អ្នក​ទេសចរណ៍​ បរទេស​បាន​ឡើង​ដល់​ ៣​ លាន​នាក់​ ក្នុង​ ឆ្នាំ​២០១១​ (​ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​ដែល​ផ្អែក​លើ​លទ្ធផល​ ៦​ខែ​ក្នុង​ឆ្នាំ​២០១១)​ កើនឡើង​ពី​ចំនួន​តែ​ជិត​កន្លះ​លាន​នាក់​ (៤៦៦,៣៦៥)​ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០០០​។​ ក្នុង​ឆ្នាំ​២០១០​ កម្ពុជា​ទទួល​បាន​កំណើន​ទេសចរណ៍​ ១៦%​ ដោយ​អ្នកទេសចរ​អន្តរជាតិ​មាន​ចំនួន​ប្រហែល​ ជា​ ២,៥​ លាន​នាក់​ ហើយ​អ្នកទេសចរ​ក្នុងស្រុក​មាន​ ចំនួន​ប្រហែលជា​ ៧​ លាន​នាក់​ ដែល​កើនឡើង​ ៧%​ ពី​ឆ្នាំ​កន្លង​ទៅ​។​
ក្នុង​សុន្ទរកថា​ ក្នុង​ឱកាស​នៃ​ការ​បើក​ជា​ផ្លូវការ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​ (ATF)​ ក្នុង​ ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១១​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សង្កត់ធ្ងន់​អំពី​អត្ថប្រយោជន៍​ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​១៩៩៩​ និង​«​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ «​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​នូវ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សុវត្ថិភាព​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដែល​អភិវឌ្ឍន៍​យ៉ាង​ល្អ​ រមណីយដ្ឋាន​ល្អ​ សេវា​ល្អ​ និង​បរិយាកាស​សេដ្ឋកិច្ច​ដ៏​មាន​ស្ថិរភាព​។​ សមិទ្ធផល​វិជ្ជមាន​ទាំងនេះ​ បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធនាការ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​បរិប​ថ​ «​កម្ពុជា​ព្រះរាជាណាចក្រ​អ​ច្ឆ​រយៈ​»​ ព្រម​ជាមួយ​និង​ចលនា​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​ ជាទី​ក្រុង​ស្អាត​បវរ​ តំបន់រ​ម្មណី​ដ្ឋា​ន​ស្អាត​ និង​ សេវា​ល្អ​ជាទី​គាប់ចិត្ត​ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ឯកជន​ និង​ប្រជាជន​»​។​
​គួរ​កត់​សំគាល់ថា​ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ មិន​តិច​ជាង​ ៥០​ សុន្ទរកថា​នោះ​ទេ​ ក្នុង​ចំណោម​ស​ន្ទ​រក​ថា​យ៉ាងច្រើន​ ដែល​ជា​សុទ្ធ​សឹង​ជា​សុន្ទរកថា​គ្រប​ ដណ្ដប់​លើ​រាល់​ទិដ្ឋភាព​ទាំងអស់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ចាប់ពី​ផលិតផល​ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ ទេសចរណ៍​ រហូត​ដល់​បដិសណ្ឋារកិច្ច​គោលនយោបាយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ និង​ជា​ពិសេស​ ភាព​ជា​ដៃគូរ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ការ​រក​ទីផ្សារ​នៃ​ផលិតផល​ទេសចរណ៍​រវាង​រដ្ឋាភិបាល​ វិស័យ​ឯកជន​ វិនិយោគទុន​បរទេស​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ។​
​គួរ​បន្ថែម​ផង​ដែរ​ថា​ ការ​ចុះបញ្ជី​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​នៃ​ក្រុម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅ​ ក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១១​ នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​មួយ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នោះ​ បាន​បង្ហាញ​ដោយ​មិន​អាច​ បដិសេធ​បាន​អំពី​ការ​ស្វះស្វែង​របស់​សម្តេច​តេ​ជា​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​លើ​ផែនទី​ពិភពលោក​ថា​ ជា​គោលដៅ​ទេសចរណ៍​ដែល​ត្រូវ​តែ​មក​ទស្សនា​ខានមិនបាន​។​ ហេតុ​អ្វី​ទៅ​?​ គោលដៅ​ ដែល​ជា​គោលដៅ​ របស់​សម្តេច​ គឺជា​ក្ដី​សុ​បិ​ន្ត​អមតៈ​របស់​សម្តេច​ ហើយ​គេ​អាច​មើលឃើញ​ និង​ចង​ចាំ​គោលដៅ​នោះ​នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ដែល​កម្ពុជា​ត្រូវ​ «​បង្កើន​នូវ​ សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ ដើម្បី​ឱ្យ​ក្លាយជា​ម៉ាស៊ីន​ដ៏​សំខាន់​សំរាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ការងារ​ ការ​បង្កើន​ប្រាក់​ចំណូល​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើ​វ​នូវ​កម្រិត​ ជីវភាព​ប្រជាជន​»​។​
​អ្នក​សង្ស័យ​ អ្នក​ងឿងឆ្ងល់​ និង​អ្នកប្រឆាំង​ត្រូវ​តែ​ពិនិត្យ​នូវ​លទ្ធផល​នៃ​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សំរាប់​រយៈពេល​ ១០​ ឆ្នាំ​កន្លង​មក​ ហើយ​ផ្ដល់​ការ​វិនិច្ឆ័យ​ដែល​សម​ហេតុផល​ ស្មោះត្រង់​ និង​យុត្តិធម៌​។​ ពួក​គេ​មិន​អាច​បដិសេធ​ចំពោះ​តថភាព​ និង​ភាព​ពិត​ទាំងស្រុង​ដោយ​រឹងទទឹង​នោះ​ទេ​។​ សំរាប់​យើងខ្ញុំ​ ដែល​ជា​សមាជិក​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ យើងខ្ញុំ​ថែម​ ទាំង​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ សំរាប់​ប្រជាជន​កម្ពុជា​ដ៏​ក្នុង​ចំនួន​ភាគច្រើន​ដ៏​លើសលប់​ផង​ដែរ​ «​គោលនយោបាយ​ បើកចំហរ​ជើងមេឃ​ «​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺជា​ហើយនឹង​នៅ​តែ​ជា​សមិទ្ធផល​ដែល​មិន​អាច​ បដិសេធ​បាន​ដែល​នឹង​ត្រូវ​ចង​ចាំ​ដោយ​កូនចៅ​ជំនាន់​ក្រោយ​ថា​ ជា​ជោគជ័យ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ សំរាប់​ប្រជាជន​កម្ពុជា​ ដោយសារ​តែ​ភាព​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​ប្រកបដោយ​ទស្សនៈវិស័យ​ របស់​សម្តេច​ ៕ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​


Highslide JS





0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.