ភ្នំពេញ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានខ្សឹបថា
អាជ្ញាធរខណ្ឌដូនពេញបានកំណត់ មុខសញ្ញា
និងតាមចាប់ខ្លួនជនសង្ស័យ៤នាក់ដែលពាក់ព័ន្ធករណីបាញ់ប្រហារបុរសម្នាក់បណ្តាលឲ្យ
រងរបួសធ្ងន់ហើយរហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ។
កាលពីម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២
បុរសដែលក្រោយមកត្រូវបានស្គាល់ ឈ្មោះថា យ៉ិន សុវណ្ណារ៉ា
អាយុ២៤ឆ្នាំ ទីលំនៅភូមិ៥ ផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ
ធានីភ្នំពេញបានទទួលរងគ្រោះដោយគ្រាប់កាំភ្លើង២គ្រាប់ពីសំណាក់ក្រុមខ្មាន់កាំភ្លើងដែលបានបាញ់
ប្រហារនៅមុខហាងមហាធិន (ខាងក្រោយសណ្ឋាគារហូលីដេ) ផ្លូវ៦៥
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរហូតមកដល់ពេលនេះ
គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ដោយសារថា ជនរងគ្រោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់
នៅមិនទាន់ដឹងខ្លួននៅឡើយ។ ប្រភពខ្លះ ថាជាករណីដណ្តើមស្រីស្រស់
ប៉ុន្តែប្រភពខ្លះទៀតថាជាករណីទាស់សំដីគ្នា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលហេតុ
បុរសរងគ្រោះបានដើរម្នាក់ លុះ មកដល់ចំណុចកើតហេតុ
ស្រាប់តែមានរថយន្តម៉ាកមែកសឺដែស១គ្រឿង ពណ៌ខ្មៅ អត់ចាំស្លាកលេខ
ជិះតាមពីក្រោយ
រួចដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់៤គ្រាប់សំដៅលើជនរងគ្រោះបណ្តាលឲ្យដួល
សន្លប់ស្តូកស្តឹងតែម្តង។ បន្ទាប់មក ក្រុមខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនដោយសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នេះ
នគរបាលខណ្ឌដូនពេញបានលួចខ្សឹបថា
សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យករណីផ្ទុះអាវុធ ខាងលើ៤នាក់
ហើយកំពុងតាមចាប់ខ្លួនដើម្បីនាំមកបង្ហាញមុខឲ្យសាធារណជនបានឃើញ។
សង្ឃឹមថា កម្លាំងនគរបាលនឹងទទួលបានជោគជ័យលើបញ្ហានេះជាក់ពុំខាន៕
សង្ឃឹមថា កម្លាំងនគរបាលនឹងទទួលបានជោគជ័យលើបញ្ហានេះជាក់ពុំខាន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.