មនុស្ស ៥៣នាក់ ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក​ អត្តឃាតនៅអ៊ីរ៉ាក់

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • បាដាដ៖ មនុស្សប្រមាណជា ៥៣នាក់ ត្រូវសម្លាប់ និង១៣៧នាក់ ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ នៃការបំផ្ទុះគ្រាប់បែក អត្តឃាត ដែលមានគោលដៅវាយប្រហារ ទៅលើអ្នកធ្វើក្បួនធម្មយាត្រា នៅក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ ខណៈដែលមនុស្ស រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយធ្វើដំណើរសំដៅទៅកាន់ទីក្រុង Karbala
    យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២នេះ បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅវេលាម៉ោងប្រមាណជា៩ព្រឹក (ម៉ោងក្នុងតំបន់) បន្ទាប់ពីជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរតំបន់ត្រួតពិនិត្យ នៅកណ្តាលចំណោមហ្វូង មនុស្សជាច្រើននាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរ សំដៅទៅកាន់ក្រុង al-Zubair ភាគនារតី នៃទីក្រុងប្រេងកាត Basra ក្នុងចម្ងាយប្រមាណជា ៥៥០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង បាដាដ។ នេះបើយោងតាមការ លើកឡើង របស់មន្ត្រីប៉ូលិស សុំមិនបញ្ចេញឈ្មោះម្នាក់ រាយការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
    ប្រភពដដែលបានបន្ថែមថា កងកម្លាំងសន្តិសុខប្រទេសអ៊ីរ៉ាក់ បានហ៊ុមព័ទ្ធកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកអ្នករបួស និងរថយន្តជនស៊ីវិល កំពុងដឹកអ្នករងរបួស ទៅកាន់មន្ទីពេទ្យ ដែលនៅស្ថិតនៅជិតតំបន់កើតហេតុ ដើម្បីសង្គ្រោះបន្ទាន់ ។
    តាមប្រភពព័ត៌មាន ដំបូងបានឲ្យដឹងថា អ្នកដែលរងគ្រោះដល់ជីវិតមានប្រមាណជា៥០នាក់ ដោយឡែកមនុស្សប្រហែល ១០០នាក់ផ្សេងទៀត រងរបួស ដោយក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ។
    លោក Ali al-Maliki ប្រធានគណៈកម្មការសន្តិសុខ ប្រចាំក្រុមប្រឹក្សាខេត្ត Basra បានប្រាប់ទីភ្នាក់ងារសារព័ត៌ មានក្នុងស្រុកថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាត ស្ថិតក្នុងសំលៀកបំពាក់ពណ៌ខ្មៅ ដោយមានអាវដែលអាចបំពាក់គ្រឿងផ្ទុះ បង្កប់នៅ ពីក្នុង។
    គួរបញ្ជាក់ថា ទីក្រុងសំខាន់ៗក្នុងប្រទេស អ៊ីរ៉ាក់ ធ្លាប់រងការវាយប្រហារជាច្រើនលើកច្រើនសារ ដោយក្នុងនោះរួមមាន ទាំងការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតផងដែរ ចាប់តាំងពីកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ដកចេញពីប្រទេស នេះកាលពីដើមខែមុន ៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.