កាហ្វេមានឥទ្ធិពលជួយបំបាត់រោគងងុយដេក

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • កាហ្វេមានឥទ្ធិពលជួយបំបាត់រោគងងុយដេក       ក្រុមអ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យបច្ចេកវិទ្យាស្វីនបឺនរបស់ ប្រទេសអូស្ត្រាលីបានធ្វើការអះអាងថាកាហ្វេមានអនុភាពបំបាត់អាការៈ ងងុយដេកពូកែបំផុត។ អ្នកវិទ្យាសាស្ត្រពីបន្ទប់ប្រតិបត្តិការខាងសរសៃ
    ប្រសាទវិទ្យាសាស្ត្របានបង្ហើបឱ្យដឹងថាយើងបានប្រើឧបករណ៍ដែលផលិតឡើងដោយក្រុមអ្នក ជំនាញយកទៅវាស់មើលពីអារម្មណ៍ងងុយដេកហើយចាប់យករយៈប្រវែងនៃការប៉ប្រិចភ្នែកព្រម ទាំងស្វែរកមើលអត្រាចន្លោះពេលវេលាជាមួយនឹងការធ្មេចភ្នែកនិងល្បឿននៃការលង់លក់។
           ក្រុមអ្នកពិសោធន៍បានធ្វើទៅលើក្រុមអ្នកស្មគ្រចិត្តដែលមានអាយុចាប់ពី១៨-២៩ឆ្នាំដែលជា
    ក្រុមគោលដៅដ៏ធំមួយរបស់មន្ត្រីសន្តិសុខសុវត្តិភាពនៅលើដងវិថី។ អ្នកដែលបានចូលរួមពិសោធន៍
    ត្រូវគេឱ្យប្រើប្រាស់ថ្នាំបញ្ឆោត ឬក៏គ្រាន់តែជា ខេបស៊ូល ដែលមានកាហ្វេអ៊ីនមានបរិមាណស្មើ នឹង
    កាហ្វេ២ពែង។
           ការណែនាំសំរាប់អ្នកបើបរយានយន្តក្នុងការធ្វើដំណើរជាទូទៅច្រើនណែនាំវិធីបំបាត់អាការៈ
    ងងុយដេកដោយប្រើវិធីចតយានយន្តរួចចុះដើរឱ្យបានញាប់ ឬក៏ស្វែងរកកន្លែងសម្ងំធ្មេចមួយស្របក់ បើពុំនោះទេ រកកាហ្វេមកផឹក។
           ចំណែកខាងមន្ត្រីសន្តិសុខក្នុងការងារចរាចរវិញបានពោលថាគេនៅមានអារម្មណ៍ច្របូកច្រ
    បល់ទៅក្នុងរឿងកាហ្វេ ព្រោះច្រើនមានភស្តុតាងដែលខ្វែងគ្នានៅឡើយ។

             ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧៨៨
                ថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.